ព័ត៌មានទាន់ហេតុការណ៍៖

ហូបបាយរួចអង្គុយលើកៅអី ស្រាប់តែក្អួតចេញមក នាំទៅពេទ្យស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជាងពិដានម្នាក់បានដាច់ខ្យល់ស្លាប់ ខណៈកំពុងអង្គុយលើកៅអីហើយក៏មានក្អួតចេញមក ហើយក៏នាំគ្នាដឹកយកទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ តែជាអកុសលបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ផ្ទះលេខ65E0 ផ្លូវ៥៩៨ ក្រុម៧ ភូមិភ្នំពេញ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពមានឈ្មោះ ឈន់ សុជាតិ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបរជាងពិដាន ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតភូមិខ្សាច់ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ប្រភពពីកម្មករដែលធ្វើការដូចគ្នាបានអោយដឹងថា កាលពីពេលយប់ជនរងគ្រោះបានផឹកស្រាបៀរជាមួយនឹងមិត្តភក្តិអស់មួយកេះហើយក៏ចូលដេកជាធម្មតា លុះព្រឹកឡើងជនរង(សព)បាននាំគ្នាហូបបាយជាមួយនិងកម្មករ និងជាងហើយក៏អង្គុយនៅលើកៅអីមួយសន្ទុះក្រោយមកស្រាប់តែជនរងគ្រោះបានក្អួតដោយឃើញសភាពមិនស្រួលថៅកែរួមនិងជាងបាននាំគ្នាដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីពេទ្យ អង្គធំ ដែលមានទីតាំហនៅផ្លូវកម្ពុជាក្រោមក្នុងខណ្ឌទួលគោក។ពេលទៅដល់មន្ទីពេទ្យក្រុមគ្រួពេទ្យបានជួយដាក់អុកសុីសែនហើយពិនិត្យហើយគ្រួពេទ្យបានប្រាប់ថា ជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយៗ ក៏ដឹកយកមកដំគល់នៅវត្តទឹកថ្លាតែម្តង។

ក្រោយមកក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យ និងរាយការណ៍ទៅផ្នែកកោសល្យវិច័យដើម្បីអោយក្រុមគ្រួសារអស់ចិត្ត។

ក្រោយពីសមត្ថកិច្ចផ្នែកកោសល្យវិច័យពិនិត្យលើសាកសពរួចមកបានបញ្ជក់ថា សពពិតជាបានស្លាប់ដោយសារគាំងបេះដូង(ខ្យល់គរ)ពិតប្រាកដមែន។ សពត្រូវសមត្ថកិច្ចបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ តុង សីហា


ចែករំលែក៖