ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូមិនសម្រេច បានត្រឹមទ្រមខ្លួននិងជាប់ខ្នោះចូលដេកគុក

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋនាំគ្នា ដេញចាប់វាយឡើងទ្រមខ្លួនទើបប្រគល់ឲ្យ ប៉ូលីសបន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូបានសម្រេចហើយតែរត់មិនរួច។

កាលពីម៉ោង១៤និង៥០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យឈ្មោះ សួន ពន្លឺ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ស៊ិន វិសាល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៤ នៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសស្នាក់ នៅផ្ទះជួល ភូមិ ទ្រុងមាន់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិឡូរី ឃុំរកាក្នុង ស្រុកដូនកែវ ខេត្តតាកែវ។

តាមដើមបណ្តឹងប្រាប់ថា នៅមុនកើតហេតុគាត់បានចេញពីសាលា ដោយជិះម៉ូតូរបស់ខ្លួនម៉ាក ឌ្រឹមសង់សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-5007 មកឈប់នៅមុខផ្ទះជួល ដោយចាក់សោរត្រឹនត្រូវហើយ បានចូលក្នុងផ្ទះដើម្បីដូរខោអាវពេលនោះបានឮសំលេងម៉ូតូបញ្ឆេះ គាត់ក៏ចេញមើលស្រាប់តែបានឃើញជនសង្ស័យកំពុងជិះចេញក៏ដេញចាប់ទាញម៉ូតូពីក្រោយបណ្តាលឲ្យដួលរលាត់ដៃជើងនិងចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើភ្លាមៗផងដេរ ក្នុងករណីនេះបណ្តាលឲ្យម្ចាស់ម៉ូតូដួលរលាត់ដៃរលាត់ជើងផង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាដើម្បីសាកសួរដោយឡែកម៉ូតូបានប្រគល់ឲ្យម្ចាស់វិញដើម្បីយកទៅប្រើប្រាស់៕ តុង សីហា


ចែករំលែក៖