ព័ត៌មានទាន់ហេតុការណ៍៖

រឿងល្បិចខ្ចីម៉ូតូទៅយកឥវ៉ាន់ហ្នឹងច្រើនដងហើយតែមិនរៀងចាល

ចែករំលែក៖

ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូម្នាក់ ត្រូវបានបុរសម្នាក់បានហៅឲ្យឌុបពីផ្សារយាយម៉េវ(ផ្សារត្រពាំងថ្លឹង)ទៅផ្ទះល្វែងបុរីពីភពថ្មី ខណៈទៅដល់ជនសង្ស័យបានប្រើល្បិចថា ភ្លេចសោផ្ទះនៅប្រពន្ធ ក៏ខ្ចីម៉ូតូជនរងជិះទៅយកសោផ្ទះពីប្រពន្ធមួយភ្លែត គ្រាន់តែបានសោម៉ូតូពីជនរងគ្រោះភ្លាម ជិះគេចខ្លួនបាត់មស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះចិន ថុន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកគិរីវង្ស ខេត្តតាកែវ ។

ចំណែកម៉ូតូដែលជនសង្ស័យជិះយកទៅបាត់នោះម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាលេខ តាកែវ1M 1345។

ប្រភពពត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានឆ្លៀតឱកាសរត់ម៉ូតូឌុបជាថ្ងៃសម្រាកថ្ងៃអាទិត្យ មានបុរសម្នាក់ហៅម៉ូតូជិះពីចំណុចផ្សារយាយម៉េវទៅផ្ទះល្វែងក្នុងបុរីពិភពថ្មី ដោយថា ជិះទៅយកថ្នាំពេទ្យ លុះដល់ជនសង្ស័យបានប្រាប់ថា ភ្លេចសោផ្ទះនៅប្រពន្ធហើយក៏សុំខ្ចីម៉ូតូជិះទៅយកសោផ្ទះពីប្រពន្ធមួយភ្លែត គ្រាន់តែបានសោម៉ូតូពីខ្លួនភ្លាមជិះគេចខ្លួនបាត់ស្រមោល។

ខណៈនោះរូបគាត់បានទៅសួរអ្នកនៅម្តុំកន្លែងកើតហេតុថា មានស្គាល់បុរសដែលខ្ចីម៉ូតូគាត់អំបាញ់មិញនេះទេ ហើយអ្នកនៅក្បែរនោះប្រាប់ថា អត់ស្គាល់ទេ មិនដែលឃើញមុខម្នាក់ហ្នឹងទេ ម្នាក់ហ្នឹងគ្នានផ្ទះកន្លែងហ្នឹងទេ ទើបខ្លួនដឹងថា ចាញ់បោកគេហើយធ្វើដំណើរមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅម្តង៕ សុខាសែនជ័យ


ចែករំលែក៖