ភ្នំពេញ៖ រដ្ឋសភា បានចាប់ផ្តើមបើកសម័យប្រជុំដ្ឋសភាលើកទី៨ នីតិកាលទី៥ ដើម្បីធ្វើការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា។
សម័យប្រជុំនេះធ្វើឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងការចូលរួមពីសមាជិករដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិផងដែរ ៕