ព័ត៌មានទាន់ហេតុការណ៍៖

ពួកឈ្មួញដឹកមាន់ពីប្រទេសថៃតាមច្រកផ្សារអានសេះរាល់ថ្ងៃ គ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញបសុពេទ្យឡើយ

ចែករំលែក៖

ខេត្តព្រះវិហារ៖ តាមសេចក្តីរាយការណ៍ ថា មាន់រស់រាប់ពាន់ក្បាលក្នុងមួយថ្ងៃៗ ត្រូវបានក្រុមឈ្មួញនាំគ្នាដឹកចេញពីប្រទេសថៃតាមច្រកផ្សារអានសេះយកមកលក់ បន្តនៅក្នុងប្រទេសកម្ពុជា ដោយមិនមានការត្រួតពីនិត្យពីមន្ត្រីជំនាញ ឬក៏មន្ត្រីបសុ ពេទ្យនោះឡើយ។

ប្រជាពលរដ្ឋបានរិះគន់ទៅលើមន្ត្រី ប្រចាំការនៅច្រកផ្សារអានសេះ និងមន្ត្រី កាំកុងត្រូល ដែលកំពុងឈរជើងនៅ ចំណុចខាងលើថា បានឃុបឃិតបើក ភ្លើងខៀវ បណ្តែតបណ្តោយឲ្យក្រុមឈ្មួញសម្រុកដឹកមាន់ពីប្រទេសថៃយកមកលក់នៅក្នុងប្រទេសកម្ពុជា គ្មានការត្រួតពិនិត្យ ដោយមិនខ្វល់ពីការប៉ះពាល់ដល់់សុខភាពប្រជាពលរដ្ឋឡើយ ។

ប្រជាពលរដ្ឋបានបន្តថា ការនាំចូល សត្វមាន់មកលក់ក្នុងប្រទេសកម្ពុជាយើង ដោយមិនមានការត្រួតពិនិត្យពីសំណាក់ មន្ត្រីបសុពេទ្យនេះ ព្រោះតែក្រុមឈ្មួញបានយកលុយទៅបង់ឲ្យគយ ឬក៏មន្រ្តីកាំកុង ត្រូលដែលប្រចាំនៅច្រកនេះជាការ ស្រេច។ ក្រុមប្រជាពលរដ្ឋ ក៏បានលើក ឡើងទៀតថាខ្លួនក៏កំពុងព្រួយបារម្ភ ពីសុខភាពរបស់ពួកគាត់ជាខ្លាំងផងដែរ ។ ជា មួយគ្នានោះពួកគាត់ ក៏ប្រឈមមុខ នឹងការបាត់បង់ទីផ្សារ លក់សត្វមាន់ ព្រោះ ពួកគាត់បានចិញ្ចឹម មាន់ជាច្រើន ព្រោះតែតម្លៃនៅក្នុងទីផ្សារធ្លាក់ចុះធ្វើឲ្យមានការ ខាតបង់ទាំងថវិកា និងពេលវេលារបស់ ពួកគាត់ថែមទៀត ផង។

លោក ពីង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានមានប្រសាសន៍ថា ការនាំចូលសត្វ មាន់ខាងលើ គឺលោកបានចុះទៅពិនិត្យ និង ជួបប្រជុំជាមួយគណៈបញ្ជាការឯកភាពព្រំ ដែនហើយ តែដោយសារតំបន់គ្រប់គ្រង ដោយខាងលើវាជាតំបន់រសើប និងជា តំបន់ទាហាន ។ ដូច្នេះលោកបានលើក​សំណើទៅខេត្តរួចហើយ តែមិនទាន់ទទួល ការឆ្លើយតបនោះទេ ៕ សហការី


ចែករំលែក៖