ភ្នំពេញ ៖ ពេលដែល បងស្រីជនរង គ្រោះ សមត្ថកិច្ច ក៏ដូចជាញាតិជិតខាង ចោលក្រសែភ្នែកអានលើលិខិតដ៏តូចស្តើង សំណេរដោយអក្សរប៊ិចពណ៌ក្រហម ជា បណ្តាំចុងក្រោយរបស់យុវជនវ័យ១៥ឆ្នាំ មុនចង.កធ្វើអត្តឃាត ពិតជាមិនអាចទប់ ទឹកភ្នែកបានពីការលើកឡើងរបស់យុវជន នេះ គាត់មានទំហំធំធេងស្រលាញ់ការរៀន សូត្រ បងប្អូន ។
“រូបខ្ញុំពិបាកណាស់ ព្រោះកើតមកជា កូនអ្នកក្រ គ្មានអ្នកណាយល់ចិត្តទេ ” នេះ ជាអត្ថន័យនៅក្នុងលិខិតរបស់យុវជន មុន ចង.កសម្លាប់ខ្លួន ក្នុងនោះថែមទាំងបន្ថែម ទៀតថា “លាហើយបងស្រី…!! ខ្ញុំស្រឡាញ់ បងស្រីណាស់ ខ្ញុំខុសហើយ សុំទោសផង” ។ បើមានជាតិក្រោយពិត ខ្ញុំសុំធ្វើប្អូនរបស់ បងម្តងទៀត ហើយសូមឲ្យជាតិក្រោយ បងប្អូនយើងបាននឹងជួបជុំគ្នារហូត កុំឲ្យ ដូចជាតិនេះទៀត ។
ស្រ្តីជាកម្មការិនីរោងចក្រ និងត្រូវជាបង ស្រីយុវជនខាងលើ បានស្រែកទ្រហោយំ ហើយអាណិតប្អូន មិនគួរសម្រេចចិត្តបែប នេះ គ្រាន់តែបងអសមត្ថភាពរកប្រាក់ ចិញ្ចឹម និងដើម្បីរៀនសូត្រនេោះ ។
ស្រ្តីជាបងបានប្រាប់សមត្ថកិច្ចឲ្យដឹងថា យុវជនរងគ្រោះចងកសម្លាប់ខ្លួនឈ្មោះ ឈឿន សាអែម អាយុ១៥ឆ្នាំ ជាសិស្សរៀន ថ្នាក់ទី៨ មានស្រុកកំណើត ឃុំអម្ពិល៥ ដើម ស្រុកបវេល ខេត្តបាត់ដំបង ។ មុន ពេលស្លាប់ ស្នាក់នៅបន្ទប់ជួលកើតហេតុ ជាមួយបងស្រី ដែលមានមុខរបរជាកម្មករ រោងចក្រកាត់ដេរ ។ ស្រ្តីជាបងបាននិយាយ ដោយសំឡេងក្តុកក្តួលថា ករណីចងក សម្លាប់ខ្លួននេះ គឺគាត់មិនបានដឹងពីមូល ហេតុច្បាស់លាស់នោះទេ ខណៈគាត់ជា ក្មេងឧស្សាហ៍ព្យាយាមរៀនសូត្រ ស្លូតបូក មិនមានការខិលខូចដើរលេងឲ្យខ្លួនលំបាក ចិត្តឡើយ ។ ប៉ុន្តែមុនកើតហេតុប៉ុន្មានថ្ងៃ ខ្លួនក៏បាននិយាយទៅកាន់ប្អូនជាលក្ខណៈ គ្រួសារ ដោយប្រាប់ថា “ប្អូនអើយ អាច ផ្អាករៀនភាសាអង់គ្លេសសិនបានទេ? បើ បងគ្មានប្រាក់សម្រាប់បង់សាលាប្អូន ណា មួយក៏គ្មានកង់សម្រាប់ជិះទៅរៀន ព្រោះ កង់របស់ប្អូនត្រូវបានគេលួចអស់ចំនួន២ ដងទៅហើយ ” ។
ស្រ្តីជាបងបន្តថា ខ្ញុំ អាណិតប្អូន ខឹងឃើញថា សាលានៅឆ្ងាយ ពីផ្ទះជួល មិនចង់ឲ្យដើរលំបាក ក៏សម្រេច ចិត្តផ្អាករៀនបណ្តោះអាសន្ន ចាំសន្សំប្រាក់ និងទិញកង់ ហើយបន្តឲ្យគាត់សិក្សា ប៉ុន្តែ មិនដឹងជាយ៉ាងម៉េច ប្អូនបានចង.កសម្លាប់ ខ្លួនចោលគាត់បាត់ ។ ក្នុងនោះគ្រាន់តែ អានលិខិតបណ្តាំចុងក្រោយ ដោយពាក្យ ថា”រូបខ្ញុំពិបាកណាស់ ព្រោះកើតមកជា កូនអ្នកក្រ គ្មានអ្នកណាយល់ចិត្តទេ ” “លាហើយបងស្រី…!! ខ្ញុំស្រឡាញ់ បងស្រី ណាស់ ខ្ញុំខុសហើយ សុំទោសផង” ។ បើ មានជាតិក្រោយពិត ខ្ញុំសុំធ្វើប្អូនរបស់ បងម្តងទៀត ហើយសូមឲ្យជាតិក្រោយ បងប្អូនយើងបាននឹងជួបជុំគ្នារហូត កុំឲ្យ ដូចជាតិនេះទៀត ” ទើបដឹងថា ខ្លួនក្រខ្សត់ បណ្តាលឲ្យប្អូនអស់សង្ឍឹម សម្រេចចិត្ត សម្លាប់ខ្លួនទាំងវ័យក្មេងបែបនេះ ។
សាកសពជនរងគ្រោះ ត្រូវមបានសមត្ថ កិច្ចប្រគល់ទៅឲ្យសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រណៃពី បន្ទាប់ពី ពិនិត្យធ្វើកោសល្យវិច័យ បញ្ជាក់ថា ការ ស្លាប់នេះកើតឡើងដោយការចង.កធ្វើអត្ត ឃាតដោយខ្លួនឯង ។
គួររំឭកថា ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២០ នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលជាន់ទី២ ស្ថិតក្នុងភូមិ ស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕ តុង សីហា