កាលពីដើមឆ្នាំនេះនៅឯព្រឹត្តិការណ៍របស់ក្រុមហ៊ុន Nokia នៅក្នុងសមាជទូរស័ព្ទដៃពិភពលោក ក្រុមហ៊ុនបានប្រកាសថាឧបករណ៍គ្រប់គ្រងសុខភាពរបស់ពួកគេនឹងត្រូវផ្ទេរទៅឱ្យម៉ាក Nokia ។ នាពេលបច្ចុប្បន្ននេះផលតិផលទាំងនេះបានបញ្ចប់ការផ្លាស់ប្តូរទៅក្រុមហ៊ុន Nokia ហើយឥឡូវនេះវាអាចរកបានជាមួយនឹងភាពខុសគ្នាគួរអោយកត់សំគាល់មួយចំនួន។
សម្រាប់ការចាប់ផ្តើមឥឡូវនេះមានផលិតផលថ្មីចំនួនពីរ។ ជញ្ជីងថ្លឹងគីឡូថ្មីរបស់ Nokia មានតំលៃ $ 59,95 ខណៈពេលដែល Withings Body ដើមត្រូវបានប្តូរឈ្មោះទៅជា Body+ ។ ជញ្ជីង Body Cardio scale នៅតែអាចរកបានក្រោមស្លាកយីហោ Nokia ថ្មី។ ក្រុមហ៊ុន Nokia ក៏បានណែនាំពីឧបករណ៍ BPM+ ជាស៊េរីខ្ពស់នៃម៉ូនីទ័រវាស់សម្ពាធឈាមដែលមានស្រាប់របស់ Withings មានតម្លៃ $129,95 ដែលមានខ្សែក្រវ៉ាត់ទន់ថ្មី។ ឧបករណ៍ផ្សេងទៀតដើម្បីធ្វើឱ្យការផ្លាស់ប្តូរមានរួមបញ្ចូលកម្មវិធី Go ដែលជាសកម្មភាពទាក់ទងនឹង sleep tracker; Home ; វីដេអូ និង ម៉ូនីទ័រគុណភាពខ្យល់; និង Thermo ដែលជាទែរម៉ូម៉ែត្របណ្តោះអាសន្ន។
ក្រុមហ៊ុន Nokia ក៏ត្រូវបានគេផ្លាស់ប្តូរ Health Mate app របស់ Withing ដែលប្រមូលពត៌មានពីឧបករណ៍ដើម្បីផ្តល់ការយល់ដឹងអំពីទំងន់,សកម្មភាព, ចលនានិងសម្ពាធឈាម។ បច្ចុប្បន្នកម្មវិធីនេះមានកម្មវិធីរុករកសុខភាពល្អប្រសើរជាងមុន កម្មវិធីសុខភាពរយៈពេលប្រាំបីសប្តាហ៍ជាមួយនឹងមាតិកាផ្ទាល់ខ្លួន និងកម្មវិធីថ្មីចំនួន 5 គឺ: Sleep Smarter, Better Body (សម្រាប់ការបញ្ជាទិញជាមុន),Pregnancy Tracker, Healthier Heart និង Leaderboard ។
ផលិតផលសុខភាពឌីជីថលរបស់ Nokia ឥឡូវនេះអាចទិញបាននៅ health.nokia.com ជាមួយផលិតផលដែលអាចជ្រើសរើសបាននៅក្នុងវេបសាយ Amazon, Best Buy, និង Bed, Bath & Beyond ៕ ហេង លក្ខិណា