ខេត្តស្វាយរៀង៖ ក្រោយពីបុរសចំណាស់ម្នាក់ បង្កករណីគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ បណ្ដាលឲ្យស្ត្រី២នាក់ម្ដាយកូនរងរបួសធ្ងន់ខណះបានលួចម៉ូតូរឺម៉កដឹកបន្លែពីផ្សាវាលយន្តកាលពីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៧ស្ថិតនៅផ្លូវ១១៣ភូមិរោងបន្លែសង្កាត់ក្រុងស្វាយរៀងនោះស្រាប់តែអ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរប្រទះឃើញដេកទាំងឈឺអាការះចុកចាប់និងស្នាមរបួសស្រែកផ្អើលពេញផ្លូវដោយមិនឃើញអាជ្ញាធរមូលដ្ឋាននិងពាក់ពន្ធ័អើពើរនោះឡើយ។
ការបង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅមុខទីធ្លាឆ្នេរទន្លេ សង្កាត់ក្រុងស្វាយរៀង ។
ប្រជាពលរដ្ឋក៏បានរិះគន់ដល់សមត្ថកិច្ច និងអជ្ញាធរមូលដ្ឋាន ពិសេសខាងមន្ទីរសង្គមកិច្ចខេត្ត មិនគួរណាទុកឲ្យបុរសចំណាស់សង្ស័យសរសៃប្រសាទ ដែលបង្កហេតុហើយមានរបួសពេញខ្លួន ឲ្យនៅទីកន្លែងមួយផ្សេងទៀតខ្លាចក្រែង ថ្ងៃណាមួយបង្កគ្រោះថ្នាក់ដល់អ្នកដទៃបន្តទៀត មិនតែប៉ុណ្ណោះ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមជាក់ជាមិនខានឡើយ។
គួររំលឹកឡើងវិញថា កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវ១១៣ ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យហួសចិត្ត និងកម្រកើតមានឡើង ខណៈដែលបុរសម្នាក់ ដែលសង្ស័យជាមនុស្សសរសៃប្រសាទ បានលួចយកម៉ូតូរ៉ឺម៉កមួយគ្រឿងដឹកបន្លែ ដែលឈប់ចតនៅក្បែរផ្សារវាលយន្ត ជិះចេញរេពេញផ្លូវ និងប៉ះឆត្រធ្លាក់បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ នាំគ្នាដេញតាមរហូតមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែទៅបុកនឹងម៉ូតូដែលបើកបញ្ច្រាសជិះគ្នា២នាក់ ពេញទំហឹងបណ្ដាលឲ្យបែកក្បាលដៃជើងហូរឈាមសន្លប់ស្ដូកស្ដឹងនឹងកន្លែង ៕ យឹម សុថាន