ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តកណ្ដាលបង្ហាញមុខក្រុមចោរប្លន់ប្រដាប់ដោយដាវ និងបក្ខពួក៧នាក់

ចែករំលែក៖

ខេត្តកណ្ដាល: ចោរប្លន់ចំនួន៧នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាលបង្ហាញមុខនៅទីបញ្ជាការរដ្ឋានកាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ០១៧ បន្ទាប់ពីក្រុបចោរប្លន់ចំនួន៧នាក់ធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្ដាល ជាបន្តបន្ទាប់រួចមក។

លោក វរៈសេនីយ៍ឯក ទូច អុីណាន បានអោយដឹងថា ដោយយោងតាមអនុសាសន៍និងបទបញ្ជាដ៏ខ្ពង់ខ្ពសរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និង ដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៏ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល និង មានការសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងកងរកងរាជអាវុធហត្ថខេត្តកណ្តាលបានសហការជាមួយ អហ រាជធានីភ្នំពេញ និង អ ហ ខេត្តព្រៃវែងទើបឈានដល់ការបង្ក្រាបក្រុមចោរប្លន់ប្រដាប់ដោយដាវ និងបក្សពួកបានចំនួន៧នាក់ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះចំនួន៤នាក់ ។

លោក ទូច អុីណាន បានបន្តថា ដាវ ពូថៅ ដំបង ធ្វេីជាអាវុទ្ធសំរាប់ស្ទាក់កាប់ ឫវាយជនរងគ្រោះនៅតាមដងផ្លូវនៃភូមិសាស្រ្តស្រុកខ្សាច់កណ្តាល គឺមានផ្លូវជាតិលេខ៨ និងផ្លូវ 7NG ហេីយស្រុកមុខកំពូលមានផ្លូវជាតិលេខ6A មិនត្រឹមតែប៉ុណ្ណោះក្រុមនេះបានចូលទៅធ្វេីសកម្មភាពនៅរាជធានីភ្នំពេញ បង្កអោយជនរងគ្រោះរងរបួសជាច្រេីននាក់ តែមិនបានបាត់បង់ជីវិតទេ លោកបានបព្ជាាក់បន្ថែមថា ខោអាវរបស់ពួកគេទាំងអស់នេះ គឺពួកគេទុកសំរាប់ស្លៀកផ្លាស់ប្តូរនៅពេលធ្វេីសកម្មភាព ដេីម្បីបំភាន់ភ្នែកសមត្ថកិច្ច។

បច្ចុប្បន្ន ជនសង្សយ័និងវត្ថុតាង កម្លាំងជំនាញមន្ទីយុត្តិធម៍ បានកសាងសំណុំរឿងនិងបញ្ជូនជនសង្សយ័និងវត្ថុតាងមួយចំនួនទៅសលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមរនិតិវិធី។

សូមបញ្ជាក់ថា ជនរងគ្រោះដែលត្រូវក្រុមជនសង្ស័ធ្វើសកម្មភាពប្លន់ជាបន្តបន្ទាប់នោះមានចមនួន៤នាក់:

1/ ​ឈ្មោះខឹម​ រត្ន័ ភេទប្រុស អាយុ18ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ​ភូមិតាហ៊ុយ​ ឃុំកំពង់ប្រាសាទ ស្រុក​ពាមជរ​ ខេត្តព្រៃវែង។កាលពីថ្ងៃទី16.06.17។

2/​ ឈ្មោះ​ ទុយ​ មករា​ ភេទប្រុស​ អាយុ24ឆ្នាំ​ ជនជាតិខ្មែរ​ ទីលំនៅភូមិ​ឃុំ​ ជយ័ធំ​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។​ កាលពីថ្ងៃទី​11.05.2017។

3/​ ឈ្មោះ​ តុន​ ធី​ ភេទប្រុស​ អាយុ31ឆ្នាំ​ ជនជាតិខ្មែរ​ ទីលំនៅភូមិ​ឃុំ​ ដូង​ ស្រុករមាស​ហែក​ ខេត្តស្វាយរៀង។ កាលពីថ្ងៃទី20.05.2017

4/​ ឈ្មោះ​ លឹម​ គាងហេង​ ភេទប្រុស​ អាយុ49ឆ្នាំ​ ទីលំនៅភូមិតាកែវ2​ ឃុំវិហាសួគ៏​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល។

ចំណែកក្រុមជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ៖

1.ឈ្មោះ សឿន ហៅម៉ាប់ ភេទប្រុស អាយុ18ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្វាយទោ ឃុំជាយកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

2.ឈ្មោះ ភស្ត័ ហៅឌុក ភេទប្រុស អាយុ18ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិរកាជួង ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្ត ព្រៃវែង ។

3.ឈ្មោះ វ៉ាត ភេទប្រុស អាយុ19ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ទីលំនៅ ភូមិកាកេត ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។

4.ឈ្មោះ សុខម៉េង ភេទប្រុស អាយុ20ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ទីលំនៅ ភូមិវាលវង់ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។

5. ឈ្មោះ ភក្ត្រា ភេទប្រុស អាយុ 17ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិពញ្ញាលៀង ឃុំអង្គររាជ ស្រុកព្រះសេ្តច ។

៦/-ឈ្មោះ សម្បត្តិ សុខហេង ភេទប្រុស អាយុ17ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារបឹងឈូក សង្កាត់អូរបែកក្អម ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។

៧ ឈ្មោះ រិទ្ធ ដារ៉ូ ភេទប្រុស អាយុ22ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនលក់រថយន្តនៅម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក ស្នាក់នៅក្នុងក្រុមហ៊ុន៕ស្អាងជ័យ


ចែករំលែក៖