ខេត្តព្រះវិហារ: មេឈ្មួញដ៏ល្បី ឈ្មោះ ចេង ដែលបានបើកដេប៉ូលក់ឈើនៅចំនុចភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ សព្វថ្ងៃដឹកឈើក្រហមតាមរថយន្ត១០តោន នឹងរថយន្តយីដុប ចេញពីចំណុចខាងលើ យកទីលក់នៅខេត្តកំពង់ធំ នឹងខេត្តសៀមរាប មិនដែលមានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។
ដេប៉ូឈើឈ្មោះចេងនេះ បានយកច្បាប់ដេប៉ូមកបន្លំភ្នែកសមត្ថកិច្ច តាមពិតឈើដែលដឹករាល់ថ្ងៃនេះ ជាឈើអនាធឹបតេយ្យ ដែលក្រុមឈ្មួញអោយដៃជើងរបស់ខ្លួនចូលទៅអាឈើនៅក្នុងតំបន់ព្រៃការពារព្រះរការ រួចដឹកជញ្ជូនតាមគោយន្តកន្ត្រៃ យកមកទុកនៅចំនុចភូមិបុស្សធំ នឹងភូមិកំពត ឃុំប្រមេរុ ស្រុកត្បែងមានជយ័ រូចបានយករថយន្តកូរ៉េចំណុះ៥តោនដឹកជញ្ជូនចូលដេប៉ូ រួចឡើងរថយន្តយីឌុបយកទៅលក់នៅខេត្តចំនួន២ខាងលើបានយ៉ាងស្រួល ចំណែកសមត្ថកិច្ចគ្រប់ជំនាញ ដេកចាំរាប់ក្បាលរថយន្តយកលុយបានយ៉ាងស្រួលដែរ។
ទាកទងនិងករណីខាងខាងលើ លោក សុង បញ្ញា នាយសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យបានប្រាប់ឲ្យដឹងថា លោកមិនបានដឹងរឿងនេះទេចាំលោកពិនិត្យមើលសិន ហើយឥឡូវកម្លាំងលោកកំពុងដុតដៃដុតជើងដាក់តាមផ្លូវក្នុងភូមិសាស្រ្តដើម្បីបង្រ្កាបក្នុងពីបីថ្ងៃនេះ៕ វណ្ណៈ