ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជើងឆើតម្នាក់ប្រើល្បិចចាស់ឆបោកលុយ មិនបានសម្រេច ប៉ូលិសចាប់ដាក់ខ្នោះដៃ

ចែករំលែក៖

 

ភ្នំពេញ ៖ ស្រ្តីម្នាក់បានកាន់លុយដុល្លារទៅដូយកលុយខ្មែរ ខណៈអ្នកដូរលុយហុចឲ្យគ្រប់ចំនួន បែរជាយកលុយ១០មឺុនរៀលលាក់ទុកក្នុងដោះហើយថា លុយខ្វះ តែសំណាងអាក្រក់ត្រូវម្ចាស់ឃើញទាន់ ក៏ចាប់ប្រគល់ឲ្យសម្ថកិច្ចប៉ុស្តិ៍ចោមចៅតែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ក្នុងផ្សារកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យមានឈ្មោះ ជា ស្រីមុំ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុនៅវេលាម៉ោងខាងលើ ជនសង្ស័យបានកាន់លុយចំនួន១៨៥ដុល្លារ ទៅដូរយកលុយខ្មែរ នៅកន្លែងដូរលុយមួយកន្លែង ក្នុងផ្សារកាណាឌីយ៉ា ពេលដែលនាក់ដូរលុយហុចលុយខ្មែរឲ្យចំនួន៧៤មុឺនរៀលហើយ ជនសង្ស័យលួចបន្លំដក ១០មុឺនរៀលលាក់ញាត់ក្នុងអាវទ្រនាប់ ហើយស្រែកថា ឲ្យអត់គ្រប់ តែល្បិចកលរបស់ជនសង្ស័យ ត្រូវបានអ្នកដូរលុយឃើញហើយ ប្រាប់ថា ចុះនៅក្នុងដោះញាត់លាក់នឹង ម៉េចវិញ។ ដោយដឹងពីល្បិចកលជនសង្ស័យ ទើបចាប់ប្រគល់ឲ្យសមត្ថកិច្ច នាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ ៕ សុខាសែនជ័យ


ចែករំលែក៖