ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ដេកស្លាប់នៅជើងភ្នំជ្វា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ សង្ស័យថា ជាមនុស្សវិកលចរិក​ត្រូវគេប្រទះឃើញដេកស្លាប់នៅក្បែរជើងភ្នំជ្វា ក្នុងទឹកដីខេត្តកំពង់ស្ពឺ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ករណីនេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចជើងភ្នំជ្វា ភូមិក្រាំងស្យា ឃុំ គីរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចមូលដ្ឋានមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថា នៅមុនកើតហេតុកន្លងមកធ្លាប់ឃើញជនរងគ្រោះដើរនៅផ្សារត្រពាំងក្រឡឹង និង ដើរតាមភូមិ ជាមនុស្សវិកលចរិក ។

ករណីខាងលើត្រូវបានជំនាញបច្ចេកទេសស្រុកចុះពិនិត្យធ្វើកោលស្យវិច័យផងដែរ ៕


ចែករំលែក៖