ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យចែកចាយគ្រឿងញៀនម្នាក់រួមថ្នាំញៀន៦កញ្ចប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន​

ចែករំលែក៖

ភ្នំពេញ ៖​ ជនសង្ស័យចែកចាយគ្រឿងញៀនម្នាក់ រួមថ្នាំ៦កញ្ចប់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន កាលវេលាម៉ោង ១០​យប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ភូមិត្រពាំងថ្លឹង​សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។​

ជនសង្ស័យឈ្មោះ លី ឡាទី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ ១៣«ខ» ខាងកើតក្លឹប មីតណាយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ដល់កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ដោយឃើញជនសង្ស័យ​ខាងលើជាមុខសញ្ញាចែកចាយគ្រឿងញៀន​នៅម្តុំផ្លូវវេងស្រេង ជាពិសេសនៅម្តុំមុខក្លិប មិតណាយ ហើយបន្ទាប់មកកំលាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ​និងសហការជាមួយកម្លាំងប៉ុសិ៍នគរបាលចោមចៅ បានចូលទៅឆែកឆេក្នុងបន្ទប់ជួលជនសង្ស័យ​ខាលើ​។​

ប្រភពបានបន្តទៀតថា នៅពេលនោះជនសង្ស័យកំពុងនៅក្នុងបន្ទប់​ហើយបានចូលឆែកជនសង្ស័យដោយរកឃើញថ្នាំញៀន ចំនួន ៦កញ្ចប់តូច ហើយបន្ទាប់មកជនសង្ស័យខាងលើ​ត្រូវបានកម្លាំងសមត្ថកិច្ច នាំយកទៅសាកសួរនៅព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជន។​

បច្ចុប្បន្ន ជនសង្ស័យខាងលើរួមវត្ថតាង មានម្សៅសថ្លា៦កញ្ចប់​ត្រូវបានជំនាញព្រហ្មទណ្ឌ​ខណ្ឌពោធិ៍សែនជ័យបានកសាងសំណុំរៀងបញ្ជូនទៅតុលាការ៕ ​សុខាសែនជ័យ


ចែករំលែក៖