ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា ហុក ជ្រា បង្ហោះសារតាមហ្វេសប៊ុករិះគន់សមត្ថកិច្ចតាមផ្លូវយកលុយដឹកត្រីមកពីវៀតណាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ ប៉ុន្មានថ្ងៃកន្លងមកនេះ គេបានឃើញឈ្មួញរកស៊ីដឹកត្រីឆ្តោរ ត្រីរ៉ស់ពីប្រទេសវៀតណាម ចូលប្រទេសកម្ពុជាបានបង្ហោះសារបង្ហាញអារម្មណ៍នៅលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ក្នុងន័យថា «ក្រុមហ៊ុនខ្លួនដឹកត្រីឆ្តោ និងត្រីរ៉ស់ចូលមក មានលិខិតអនុញ្ញាត ហើយសមត្ថកិច្ចតាមផ្លូវ មានគយ ជលផល និងនគរបាលសេដ្ឋកិច្ចកុំជាន់កសប្បាយនឹងយកប្រាក់ខ្លួន និងគួរយកប្រាក់ដែលគេសប្បាយនិងគួរយកប្រាក់ដែលគេសប្បាយ និងកុំឲ្យយកប្រាក់ដែលត្រូវបណ្តាសាគេ ។ បើសមត្ថកិច្ចទាំងនោះមិនអាណិតខ្លួន ក៏គួរអាណិតថ្នាក់ដឹកនាំកំពូលៗផង ព្រោះសព្វថ្ងៃ គាត់ប្រឹងណាស់ ជាពិសេសក្រុមការងារថ្នាក់ជាតិថ្នាក់ក្រោមជាតិចុះ ជួយមូលដ្ឋាន។ ឈ្មួញរូបនេះក៏បានប្រាប់ ឲ្យដឹងថា រូបគេក៏ជាក្រុមការងារចុះពង្រឹងមូលដ្ឋានគណបក្សប្រជាជនកម្ពុជាម្នាក់ដែរ។ ឥឡូវរូបគេលែងទ្រាំហើយសន្លឹកឆ្នោតខេត្តកំពងចាមធ្លាក់ដល់ថ្នាក់នេះបើថ្នាក់លើចង់កាត់សាច់ស្អុយចោលសូម ទាក់ទងមកលេខទូរស័ព្ទរូបគេ (011, 017, 090, 069) 295 858» ។

អមជាមួយនឹងការលើកឡើងនេះឈ្មួញរូបនេះបានភ្ជាប់មកជាមួយឯកសារបញ្ជីឈ្មោះក្រុមការងារបក្សផងដែរ។ ពិសេសឈ្មួញរូបនេះបានបង្ហោះលិខិតអនុញ្ញាតឲ្យដឹកត្រីឆ្តោទម្ងន់១០តោន កូនត្រីឆ្តោ៥មុឺន ត្រីរ៉ស់១០មុឺនចូលពីប្រទេសវៀតណាម ដែលចេញដោយលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ប្រធានរដ្ឋបាលជលផលដែលមានរយៈ ពេលតែ៦ថ្ងៃម្តងប៉ុណ្ណោះរបៀបបាចអង្កាមបញ្រ្ចាសខ្យល់។ ព្រោះថា ក្នុងចំនួនខាងលើឈ្មួញរូបនេះដឹកតែ២ទៅ៣រថយន្តគឺ អស់ទៅហើយ។ តើឈ្មួញរូបនេះដឹកចូលមួយថ្ងៃប៉ុន្មានរថយន្តមកចែកចាយស្ទើរ មួយចំហៀងប្រទេសកម្ពុជាទៅហើយ?

ទាក់ទងការលើកឡើងពីសកម្មភាពដឹកត្រីឆ្តោ ត្រីរ៉ស់ពីប្រទេសវៀតណាមចូលមក ប្រទេសកម្ពុជារបស់ឧកញ៉ាឈ្មួញរូបនេះ ភ្នាក់ងារយកព័ត៌មាននគរវត្តមិនអាចសុំការពន្យល់ពីលោកឧកញ៉ាបានទេ ព្រោះទូរស័ព្ទ ចូលតែពុំលើក។ ចំណែកលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកប្រធានរដ្ឋបាលជលផលក៏មិនអាចសុំការពន្យល់បកស្រាយបានដែរព្រោះពុំមានលេខទូរស័ព្ទ ។

មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើង ថា ការដឹកជញ្ជូនត្រីពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជារបស់ឈ្មួញ ហុក ជ្រា គឺបង្កប់ដោយអំពើពុករលួយជាមួយ សមត្ថកិច្ចជំនាញគ្រប់គោលដៅដែលឆ្លងកាត់ និងកេងបន្លំពន្ធថវិកាជាតិយ៉ាងច្បាស់ក្រឡែត។ ដូច្នេះគួរអង្គភាពប្រឆាំងអំពើពុក រលួយជួយពិនិត្យមើលករណីនេះផង៕ វណ្ណៈ


ចែករំលែក៖