ព័ត៌មានទាន់ហេតុការណ៍៖

វិចារណកថា៖ តំណាងរាស្ដ្របក្សប្រឆាំងកំពុងធ្វើសកម្មភាពគ្មានសណ្ដាប់ធ្នាប់ក្នុងរដ្ឋសភា

ចែករំលែក៖

មជ្ឈដ្ឋាននានាដូចជាអ្នកតាមដានសកម្មភាពក្នុងរដ្ឋសភា អ្នកសារព័ត៌មាន អ្នកផឹក កាហ្វេ អ្នកប្រើហ្វេសបុ៊កបានរិះគន់តំណាងរាស្ត្របក្សប្រឆាំងជុំវិញការបំពេញការងារ ក្នុងរដ្ឋសភា។ សំយោគមតិបានរិះគន់ថា អ្នកណាៗក៏ដឹងដែរថាតំណាងរាស្ត្របក្ស ប្រឆាំង ពូកែខាងរិះគន់រដ្ឋាភិបាលឲ្យប្រកាន់យកច្បាប់ របៀបរបបល្អក្នុងសង្គម ប៉ុន្តែផ្ទុយ ទៅវិញខ្លួនឯងកំពុងរុញសភាឲ្យគ្មានសណ្ដាប់ធ្នាប់គ្មានច្បាប់ទម្លាប់ទៅវិញ ។

អ្នករិះគន់បន្តថា យើងត្រូវហ៊ានរិះគន់អ្នកដែលពូកែរិះគន់គេវិញប្រសិនបើក្រុនោះ ដើរខុសពីច្បាប់ ព្រោះយើងចង់ឲ្យរដ្ឋសភាមានសណ្ដាប់ធ្នាប់មួយជាសភាប្រជាធិប តេយ្យក្នុងសម័យនីតិរដ្ឋដែលបក្សប្រឆាំងខ្លួនឯងចង់បាន។ មាន២ចំណុចសំខាន់ ដែលអ្នករិះគន់សម្គាល់ឃើញថា ក្រុមតំណាងរាស្ត្របក្សប្រឆាំងកំពុងដើរទៅឆ្វេង។ អ្នករិះគន់លើកឡើងថា ពេលអង្គសភាជជែកពិភាក្សានិងអនុម័តច្បាប់តំណាងរាស្ត្រ បក្សប្រឆាំង តែងបង្ហាញឲ្យមហាជនមើលឃើញពីចំណុចអសកម្មរបស់ខ្លួន ។

ទី១៖ បើកាលណារដ្ឋសភាជជែកនិងអនុម័តច្បាប់ដែលខ្លួនគិតថាមិនមានប្រយោជន៍ មិនចំណេញដល់នយោបាយរបស់ខ្លួន ខ្លួនប្រកាសធ្វើពហិការ ពោលគឺមិនចូលប្រជុំ។ តើហេតុអ្វីបានជាមិនចូល? បើចូលខាតពេលប៉ុនណា? ខាតអស់ប៉ុន្មានលុយទៅ? បើចូលទៅជជែកវែកញែកលើច្បាប់នោះយ៉ាងណាក៏ធ្វើឲ្យមានការប្រែប្រួលគ្រាន់បើដែរ។ ក្រៅពីនេះក៏ធ្វើឲ្យមហាជនគេមើលឃើញថា បក្សប្រឆាំងមិនមែនចេះតែប្រឆាំង អត់ដឹងក្បាលកន្ទុយនោះទេគឺខំតស៊ូមតិស្របច្បាប់អស់ពីលទ្ធភាពរបស់ខ្លួនហើយ។ ចុះម៉េចមកនិយាយក្រៅសភាធ្វើសន្និសីទកាសែត ខណៈដែលសភាកំពុងដំណើរការប្រជុំទៅវិញ? ឬធ្វើឲ្យតែចំណេញនយោបាយបំភាន់ប្រជាជន?

ទី២៖ ក្នុងករណីដែលខ្លួនចូលរួមប្រជុំសភាពេញអង្គវិញជារឿយៗតំណាងរាស្ត្រ បក្សឆាំងមួយចំនួនតែងលើកឡើងខុសពីប្រធានបទ ឬរបៀបវារៈដែលគណៈកម្មាធិការ អចិន្ត្រៃយ៍សភាបានកំណត់។ ករណីជាក់ស្ដែងពេលសភាប្រជុំពេញអង្គពិភាក្សា និង អនុម័តច្បាប់បង្កើនចំនួនសមាជិកព្រឹទ្ធសភា១រូបថែមទៀតនោះតំណាងរាស្ត្របក្ស ប្រឆាំងបែរជាទៅលើកសំណើស្នើអង្គសភាឲ្យជួយការពារអភ័យឯកសិទ្ធិតំណាង រាស្ត្រទៅវិញ តែទោះយ៉ាងណាសម្ដេច ហេង សំរិន ប្រធានរដ្ឋសភានៅតែឆ្លើយតប «កុំឲ្យតែតំណាងរាស្ត្រប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ» ។

ក្នុងអង្គប្រជុំសភាដដែលនោះតំណាងរាស្ត្របក្សប្រឆាំងបែរជាទាមទារឲ្យតំណាង រដ្ឋាភិបាលបកស្រាយឆ្លើយបំភ្លឺរឿងរោងចក្រកាត់ប្រាក់កម្មករក្រោយការបោះឆ្នោត ដែលត្រូវសម្ដេចក្រឡាហោម ស ខេង បង្រៀនថា ត្រូវស្នើទៅរដ្ឋាភិបាលតាមរយៈ ប្រធានរដ្ឋសភាមិនទាន់ដល់ពេលឆ្លើយ មិនអាចឆ្លើយពេលនេះភ្លាមៗបានទេ។ ទាំង នេះត្រូវអ្នកតាមដានចោទជាសំណួរថា ហេតុអ្វីតំណាងរាស្ត្របក្សប្រឆាំងធ្វើប៉ាតណាប៉ាតណីខុសរបៀបវារៈនិងធ្វើខុសក្បួនដូច្នេះ ឬចង់ប្រាប់គេថា ខ្លួនចង់ធ្វើអ្វីស្រេចតាម ចិត្តមិនចាំបាច់គោរពតាមឋានានុក្រម មិនចាំបាច់គោរពប្រធានរដ្ឋសភា?

សូម្បីតែគណបក្សខ្លួនក៏មានប្រធានបក្សដែរ ឬពួកខ្លួនមិនគោរពប្រធាន អនុ ប្រធានបក្សដែរមិនដឹង? ព្រះអើយ! មិនទាន់ក្លាយជាបក្សកាន់អំណាចដឹកនាំរដ្ឋាភិបាល និងរដ្ឋសភាផងប៉ុណ្ណឹងទៅហើយ ចុះទម្រាំតែបានកាន់អំណាចក្នុងដៃមិនដឹងរញ៉េរញ៉ៃប៉ុនណាទេ ឥតរបៀបឥតសណ្ដាប់ធ្នាប់ប៉ុនណាទេក្នុងរដ្ឋសភានោះ! កែបានកែទៅកុំ ឲ្យហួសពេល កុំបង្រៀនអ្នកជំនាន់ក្រោយឲ្យដើរតាមគន្លងឥតច្បាប់របស់ខ្លួន ។

រឿងចម្លែកមួយទៀតគេនៅតែឆ្ងល់អត់បាត់ករណីបក្សប្រឆាំងបែរជាជំទាស់ ឬមិន លើកដៃអនុម័តពេលដែលច្បាប់នោះផ្ដល់ប្រយោជន៍ដល់ប្រជាជន និងមន្ត្រីរាជការ។ ឧទាហរណ៍ជាក់ស្ដែងកាលពីសភាអនុម័តលុបបណ្ណបើកបរម៉ូតូកម្លាំង125CCចុះដើម្បី សម្រាលបន្ទុកប្រជាជន បក្សប្រឆាំងបែរជាជំទាស់។ អត់យល់! ពេលដែលសភាអនុម័ត ដំឡើងប្រាក់ខែមន្ត្រីរាជការក្នុងឆ្នាំ២០១៧ បក្សប្រឆាំងមិនលើកដៃអនុម័តនោះទេ។ កាន់តែអត់យល់! ក្រែងគិតប្រយោជន៍ប្រជាជន និងមន្ត្រីរាជការ? ហេតុអ្វីជំទាស់ និង មិនអនុម័តទៅវិញ? អត់យល់! ដូចជាវ៉ល់ម៉េចទេ បក្សប្រឆាំងគ្មានគោលការណ៍ច្បាស់ លាស់អីសោះ។ ដូចលែងចង់ជឿហើយមើលទៅ ៕

 


ចែករំលែក៖