ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនរថយន្តក្រុងយីហោ Gold VIP ដឹកអ្នកដំណើរ ត្រូវអគ្គីភ័យឆាបឆេះរថយន្តក្រុង២គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងចំណតជួសជុលរថយន្ត ក្រុងក្រុមហ៊ុន Gold VIP ដឹកអ្នកដំណើរ ត្រូវបានអគ្គីភ័យឆាប់ឆេះរថយន្តក្រុង២គ្រឿង ទាំងព្រឹក ខណៈដែលជាងកំពុងតែជួសជុលឆ្វេសប្រហែស ផ្សារខ្ទាតភ្លេីងបណ្តាលឲ្យឆេះតែម្តង ។

ហេតុការណ៍អគ្គីភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១១និង៣០ នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នា២០១៧ ទីតាំងកើតហេតុស្ថិតក្នុងទីតាំងដីឡូ៍ ក្បែររោងចក្រ PPS នៅតាមបណ្តោយផ្លូវ២៤៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងខ្មួលខ្មាញ់ ឡើងខ្មៅងងឹត ចេញពីចំណតជួលជុលរថយន្តក្រុង បានបង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ ហើយសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជាមួយរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការនៅខណ្ឌទួលគោក ចេញ ជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ដើម្បីទប់ស្កាត់កុំឲ្យរាលដាលដល់រថយន្តផ្សេងទៀត ។

ក្រោយកើតហេតុសម្ភារៈខូចខាត ៖ឆេះរថយន្ត ០២ គ្រឿង ( ០១គ្រឿងឆេះ១០០% និង០១គ្រឿងទៀត ៥០ % )

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ៖ ដោយសារជាងជួសជុលឆ្វេសប្រហែស ផ្សារខ្ទាតភ្លេីងបណ្តាលអោយឆេះ។

ចំណែកឯរថយន្តពន្លត់អគ្គីភ័យ ប្រេីប្រាស់សរុបចំនួន០៦ គ្រឿងបាញ់ទឹកអស់ ០៤ គ្រឿង។ ករណីអគ្គីភ័យនេះបានរលត់ទៅវិញនៅម៉ោង ១២និង៣៥ នាទីថ្ងៃដដែល ៕ ស តារា


ចែករំលែក៖