ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០១៧ វេលាម៉ោង១០និង១០នាទី កំលាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍បឹងកក់ទី២ ប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចប្លុករោងចក្រឆ្នាំង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យជាអនីតិជន ១-ឈ្មោះ គឹម ឈុនលី ភេទប្រុស អាយុ ១១ឆ្នាំ ស្នាក់នៅពុំពិតប្រាកដ ស្រុកកំណើតខេត្តព្រៃវែង។
វត្ថុតាងចាប់យកមាន ៖ ក្រាមពណ៌សថ្លាចំនួន៤១កញ្ចប់តូច(សង្ស័យជាគ្រឿងញៀន ) ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា