ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជោក ប្រពន្ធឲ្យពរពីរោះពេក ខឹងស្ទុះទៅវាយមួយដៃចំត្របកភ្នែក សមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

 

ខេត្តស្វាយរៀងៈ បុរសចំណាស់ម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗ ខណៈដែលស្រវឹងស្រាជោករករឿងប្រពន្ធរហូតប្រើហិង្សាវាយមួយដៃចំត្របកភ្នែកពេញទំហឹងហូរឈាមពេញផ្ទៃមុខ។

ហេតុការណ៍ហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យជាប្ដីមានឈ្មោះឡាក់ សី ហៅប៉ូយ អាយុ៥២ឆ្នាំ មុខរបរកសិករ។

ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ចាន់ ណារី អាយុ៥០ឆ្នាំ មុខរបរកសិករ ខណៈត្រូវមួយដៃចំត្របកភ្នែកខាងឆ្វេងដាច់ហូរឈាម និងជាំ សន្លប់និងកន្លែង។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា មូលហេតុដោយសារជនសង្ស័យជាប្ដីបានផឹកស្រវឹងស្រាជោកប្រើប្រពន្ធដាំបាយ និងរអ៊ូរទាំខ្លាំងពេក បណ្ដាលឲ្យធុញទ្រាន់ ប្រពន្ធខឹងក៏បានជេរពាក្យអសុរោះពេក ធ្វើឲ្យប្ដីខឹង ហើយនិយាយថា យើរជេរដល់ម្ដាយអញផង ក៏ស្ទុះវាយតែម្ដង។

បច្ចុប្បន្នជនរងគ្រោះសំរាកព្យាបាលនៅពេទ្យបង្អែកស្រុកស្វាយទាប ចំណែកជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំបួរដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖