ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់បុគ្គលលិកពីក្នុងកាស៊ីណូម៉ាកាវទាំងព្រលឹងចុងសក់ ខណៈមានភ្លើងឆេះពីលើដំបូល នៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតចំណុចក្មុងកាស៊ីណូម៉ាកាវ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត សង្ស័យជាងផ្សាដែកធ្លាក់កម្ទេចផ្កាភ្លើង។ រីឯប្រភពខ្លះទៀតថា ភ្លើងឆេះចេញមកពីផ្ទះបាយ។
យោងតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យអធិការក្រុងបាវិត ១ គ្រឿង ស្នងការដ្ឋាននគរបាលខេត្ត២ គ្រឿង មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ២ គ្រឿង និង រថយន្តអគ្គីភ័យវៀតណាម ៤ គ្រឿង សរុប ៩ គ្រឿងអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្តបន្ទាប់ រហូតដល់វេលាម៉ោង៥រសៀល សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍ទាំងស្រុង ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ ត្រីសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ។
សមត្ថកិច្ចកងរាជអាវុធហត្ថអះអាងថា មូលហេតុនៃការឆេះគឺបណ្តាលមកពីផ្សាដែករុះផ្កាភ្លើងលើអីប៉ុង ៕ យឹម សុថាន