ព័ត៌មានទាន់ហេតុការណ៍៖

ទូរទស្សន៍អេក្រង់អេឡិចត្រូនិច OLED ទំហំ 77 អ៊ីញថ្មីរបស់ LG ឥឡូវនេះអាចរកបានតម្លៃប្រហែលនឹងឡានថ្មី

ចែករំលែក៖

ទូរទស្សន៍អេឡិចត្រូនិកស្តើងកំរិត 4K OLED របស់ LG នៃស៊េរី W បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅ CES ជាមួយនឹងការរចនាកំរាស់ស្ដើងបំផុតស្ទើរតែមិនជឿ ។ វាមានតំលៃ $ 7,999 សំរាប់ម៉ូដែល 65 អ៊ីញ និង ម៉ូដែល 77 អុីញតំលៃ $19,999 ។

ទូរទស្សន៍អេឡិចត្រូនិកស្តើងកំរិត 4K OLED របស់ LG ស៊េរី W នេះរចនាឡើងដែលមានកំរាស់ស្ដើងត្រឹមតែ 0.2 អ៊ីញ ។ ទូរទស្សន៍នេះមានរន្ធ HDMI និងឧបករណ៍ទូទៅត្រូវបានគេទុកនៅខាងក្នុងបន្ទះសំឡេង Dolby Atmos ភ្ជាប់នៅខាងក្រោមទូរទស្សន៍។ ទូរទស្សន៍ស៊េរី W នេះអាចប្រើជាមួយនឹងស្តង់ដារ HDR សំខាន់ៗចំនួន 4 ដូចជា HDR10, Dolby Vision, HLG, និង Advanced HDR by Technicolor ។ ហើយផ្តល់នូវគុណភាពអេក្រង់កំរិត 4K និងដំណើរការកម្មវិធីទូរទស្សន៍ WebOS 3.5 smart TV software របស់ LG ៕ ហេង លក្ខិណា


ចែករំលែក៖