ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ មានខ្យល់ផ្គររន្ទះបាញ់ងាប់គោរបស់ប្រជាពលរដ្ឋអស់ចំនួន ០៥ ក្បាល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយខ្យល់ផ្គររន្ទះផងនោះបានបាញ់ងាប់គោរបស់ប្រជាពលរដ្ឋ៥ក្បាល ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី ២៩ មិថុនា ២០១៧ វេលាម៉ោង ១៥ និង៣៥ នាទី ពេលកំពុងភ្លៀងធ្លាក់ មានខ្យល់ផ្គររន្ទះ បានបាញ់ងាបគោរបស់ប្រជាពលរដ្ឋអស់ចំនួន ០៥ ក្បាល នៅចំណុច វាលឥន្ទ្រី ស្ថិតពីខាងកើតភូមិក្រាំងសំរ៉ែ ឃុំអូរចម្ងាយ១៥០០ម៉ែត្រ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ម្ចាស់គោរងគ្រោះ ១-ឈ្មោះ ថៃ ជា ភេទប្រុស អាយុ៤៥ឆ្នាំនៅភូមិអំពៅ ឃុំអូរ គោ០១ក្បាល, ២-ឈ្មោះយុន ផន ភេទស្រី អាយុ ៥២ឆ្នាំនៅភូមិអំពៅ ឃុំអូរ អស់គោ ០៣ក្បាល, ៣- ឈ្មោះ អំ វ៉ឹត ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិអំពៅ ឃុំអូរ អស់គោ ០១ក្បាល ៕


ចែករំលែក៖