ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចោមរោមមើលយ៉ាងច្រើនកកកុញ ខណៈប្រទះឃើញសាកសពក្មេងប្រុសម្នាក់ ស្លាប់ទឹកប្រឡាយ ព្រមទាំងរាយការណ៍
មកសមត្ថកិច្ចមូលដ្ឋានកាលពីរសៀលវេលាម៉ោង៤និង១៥នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃពោធិ៍ ឃុំធ្មារ ស្រុករំដួល។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងស្លាប់នៅទឹកស្រះ ទើបកម្លាំងនគរបាលខេត្ត សហការជាមួយនគរបាលជំនាញ និងនគរបាលស្រុកបានចុះមកដល់កន្លែងកើតហេតុ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ក្មេងដែលស្លាប់មានឈ្មោះ ភឺម វីរះអាយុ៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
ក្រោយពីពិនិត្យសាសពរួចមិនឃើញមានស្លាកស្នាមកត់សម្គាល់នោះទេ ពិតជាបានស្លាប់ដោយរអឹលជើងលង់ទឹកប្រឡាយពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕យឹម សុថាន