ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹង បើករថយន្តបុករះរងការខូចខាតបញ្ចប់រឿងនៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត បុករះរថយន្ត២ទៀតបណ្តាលឲ្យរងការខូចខាតទាំងសងខាង សង្ស័យអ្នកបើកបរស្រវឹងស្រា។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចខាងកើតស្តុបផ្សារដីហុយ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាកកូរ៉ូឡាសេរីឆ្នាំ២០០២ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 9329បើកបរដោយយុវជនម្នាក់ពុំស្គាល់អត្តសញ្ញាណ និងរថយន្ត១គ្រឿងទៀត ម៉ាកកូរ៉ូឡាដូចគ្នាសេរីឆ្នាំ៩៨ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2Q 1393បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណដូចគ្នា ក្នុងទិសដៅពីកើតទៅលិចស្របគ្នា លុះទៅដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្ក១គ្រឿងម៉ាកTOYOTAបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Z9929 បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណក្នុងទិសដៅពីលិចទៅកើត បញ្ច្រាសគ្នា រេចង្កូតមកបុកនឹងរថយន្តកូរ៉ូឡាសេរីឆ្នាំ២០០២ បណ្តាលឲ្យខូចខាតបាក់កញ្ចក់ និងខូចខាតផ្នែកខាងឆ្វេង ហើយរថយន្តបង្កមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកនឹងរថយន្តកូរ៉ូឡា១គ្រឿងទៀត សេរីឆ្នាំ៩៨ បណ្តាលឲ្យខូចខាតតិចតួច ចំណែករយន្តបង្កខូចខាតបាក់ម៉ែត្រចង្កូតទប់ទៅមុខលែងរួច សង្ស័យអ្នកបើកបររថយន្តបង្កស្រវឹងស្រា។

ក្រោយកើតហេតុ ក៏មានប៉ូលិសចរាចរណ៍ខណ្ឌសែនសុខចុះមកវាស់វែង ប៉ុន្តែដោយសារតែមានការសម្របសម្រួសពីភាគីខាងបង្កព្រមចេញថ្លៃខូចខាតឲ្យទៅភាគីរថយន្តទាំងពីរគ្រឿងសរុបចំនួន២៥០ដល្លារដើម្បីបញ្ចប់រឿង ។ ដោយឡែករថយន្តកូរ៉ូឡាទទួលយក២០០ដុល្លារទៅជុសជុលខ្លួនឯង និងរថយន្តកូរ៉ូឡាពណ៌ស្ករទទួលបាន៥០ដុល្លារ។ ចំណែករថយន្តបង្កត្រូវក្រុមគ្រួសារហៅរថយន្តស្ទួចយកទៅជុសជុលដោយខ្លួនឯង៕ តុង សីហា


ចែករំលែក៖