ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដធុនត្រាលួចដឹកឈើប្រណីតលោតឆត្រឆ្លងទឹកដីខេត្តកំពង់ធំ សមត្ថកិច្ចជំនាញស្ទោងចាប់ជាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ជាក់ស្ដែងក្រោយប្រព័ន្ធផ្សព្វផ្សាយពីភាពអសកម្មរបស់មន្រ្ដីជំនាញរួចមក នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ កំលាំងសមត្ថកិច្ចជំនាញ សង្កាត់ សាលាវិស័យ សង្កាត់កំពង់ស្វាយ ផ្នែករដ្នបាលព្រៃឈើស្ទោង រួមជាមួយ ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានសហការគ្នា ចុះចាប់រថយន្ដធុនត្រាមួយគ្រឿងលួចដឹកឈើប្រណីត ដោយសុំគោលការណ៍ពីលោក អិត សុ ធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ ចុះចាប់នៅចំនុច ផ្លូវជាតិលេខ៦២ ត្រង់ផ្លូវបំបែក ព្រះវិហារ កំពង់ធំ។

ជាលទ្ធផល កំលាំងមន្រ្ដីជំនាញ ឃាតបានមនុស្ស២នាក់ ព្រមទាំងវត្ងុតាង មាន ឈើបេង២ដុំ មុខកាត់៣០សង្ទីម៉ែត្រគុណ១០សង្ទីម៉ែត្រ ប្រវែង២ម៉ែត្រ ធ្នង់២បន្ទះ សសរសុក្រម២២ដើម និង ទ្វារ៦សន្លឹក ត្រូវបាន រក្សាទុកនៅ ផ្នែក រដ្ឋបាលព្រៃឈើ ស្ទោង ចំណែកមនុស្ស ឃុំខ្លួនបណ្ដោះអាសន្ន មូយយប់ លុះថ្ងៃ ទី១ កក្កដា ឆ្នាំ២០១៧ នឹងកសាងសំណុំរឿង ចាត់កាតតាមច្បាប់ រដ្ឋបាលព្រៃឈើ៕ ប៊ុន រិទ្ធី


ចែករំលែក៖