ព័ត៌មានទាន់ហេតុការណ៍៖

ផ្កាយ១ដួង ស៊ីណា កាងដីក្រុមហ៊ុនវាយនិងគំរាមបាញ់សម្លាប់ពលរដ្ឋកំពុងរត់គេចខ្លួន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ជនរងគ្រោះ២នាក់បានទៅដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងដើម្បីឲ្យជួយអន្តរាគមន៍ បន្ទាប់ពីពួកគាត់ទទួលរងការវាយដំ និងគំរាមបាញ់សម្លាប់ពីមន្ត្រីយោធាមួយក្រុម ដឹកនាំដោយលោកលោកឧត្ដមសេនីយ៍ត្រីម្នាក់ ឈ្មោះ ដួង ស៊ីណា  ស្ថិតនៅលើដីចំការរបស់ពួកគាត់ នៅក្នុងតំបន់ក្រុមហ៊ុនទំរីងរ៉ាប់ប៊ើ និងដាតារ៉ាប់បើរ ក្នុងភូមិអូតាមែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយលោកផ្កាយមួយរូបនេះ បានចេញមុខកាងដីឲ្យខាងក្រុមហ៊ុនខាងលើ ដោយប្រើប្រាស់យោធាសឹករងខេត្តចំនួនដប់នាក់បន្ថែមទៀត។ បច្ចុប្បន្ននេះ លោកផ្កាយ១សង្ស័យបង្កហិង្សា និងគំរាមបាញ់សម្លាប់នោះ បាននិងកំពុងរត់គេចខ្លួន ។

ប្រភព​ពត៌មាន​បាន​ឲ្យ​ដឹងថា​ លោក​ម៉ុ​ត មន​មេភូមិ​ថ្នល់កែង​ និង​លោក​ឡុ ង​ប៊ុន​ថេ​ង​ អនុ​ភូមិ​អូ​តា​មែ​ង​បាននាំគ្នា​មក​ដាក់ពាក្យ​បណ្ដឹង​ក្រោយពី​ពួកគាត់​ទាំងពីរ​នាក់​ត្រូវ​ទទួលរង​ការវាយដំ ​និង​គំរាម​បាញ់សម្លាប់ ខណៈពួកគាត់កំពុង​បាញ់ថ្នាំ​ស្មៅ​នៅក្នុង​ដីចម្ការ​របស់ខ្លួន​ បណ្តាលឲ្យ​សន្លប់​នៅ​និង​កន្លែង ពី​សំណាក់មន្ត្រី​យោធា​មួយក្រុម​ដែលដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី​ម្នាក់ ​ឈ្មោះ​ដួង​ ស៊ីណា ​កាលពី​រសៀល​ថ្ងៃទី​២៩ ​ខែមិថុនា ​ឆ្នាំ​២០១៧​។​

​លោកឡុង ប៊ុនថេង អនុភូមិអូតាមែង បានបន្ដថា ខាងក្រុមហ៊ុនមិនបានអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែន និងច្បាប់0១នោះទេ ដោយប្រមុខរាជរដ្ឋាភិបាលឲ្យកាត់ដីជួនដល់ពលរដ្ឋវិញ អនុវត្តទៅតាមរូបមន្តស្បែកខ្លា។ តែផ្ទុយទៅវិញ ក្រុមហ៊ុនមិនគោរព បែរជាប្រើប្រាស់កងកំលាំងយោធាយកអាវុធមកវាយធ្វើបាបទាំងពលរដ្ឋ និងអាជ្ញាធរភូមិថែមទៀត ដែលប្រជាពលរដ្ឋនៅប្រហែលជាង១២០គ្រួសារទៀត ខាងក្រុមហ៊ុនមិនរកដំណោះស្រាយ និងកំពុងរងគ្រោះដោយសារខាងក្រុមហ៊ុនមិនឲ្យចូលបង្កបង្កើនផលដូចពីមុន។

ពេលកើតហេតុ លោក​អនុសេនីយ៍ទោ​ ងួន​ ធា​រិ​ទ្ធ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​អន្លង់វែង​បាន​ទទួលបណ្ដឹងពីជនរងគ្រោះ ហើយសមត្ថកិច្ចបានចាត់កម្លាំងឲ្យតាមចាប់ជនបង្កឈ្មោះ ដួង ស៊ីណា តែបានរត់គេចខ្លួនបាត់ ដោយកំលាំងសមត្ថកិច្ចចាប់បានមន្ដ្រីយោធាម្នាក់មកសាកសួរតែមិនមែនជាជនដៃដល់ ក៏ដោះលែងទៅវិញ ៕ ប៉ែន នួន

ផ្កាយ១ដួង ស៊ីណា សង្ស័យកាងដីក្រុមហ៊ុនវាយនិងគំរាមបាញ់សម្លាប់ពលរដ្ឋ

ជនរងគ្រោះ២នាក់


ចែករំលែក៖