ព័ត៌មានទាន់ហេតុការណ៍៖

រកស៊ីកត់កន្ទុយលេខវៀតណាម ត្រូវកងរាជអាវុធហត្ថឃាត់ខ្លួនទាំង៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តី៣នាក់ដោយរកស៊ីកត់កន្ទុយលេខ(ឆ្នោតវៀតណាម) ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ចុះបង្រ្កាប និងឃាត់ខ្លួនពាក់ព័ន្ធករណី កត់ឆ្នោតវៀតណាមខុសច្បាប់ ។

ករណីបង្រ្កាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ មូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលដោយ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយផ្ទាល់ ដោយ លោក វរៈសេនីយត្រី ឡុង វិចិត្រ មេបញ្ជាការអាវុធហត្ថខណ្ឌទួលគោក ជាលិទ្ធផលជាក់ស្តែងបានចុះប្រតិបត្តិការចំនួន២ទីតាំង ។

ទីតាំង១ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនបានស្រី្តម្នាក់ ឈ្មោះ សុខ ឃីម ភេទស្រី អាយុ៣០ឆ្នាំ នៅផ្ទះលេខ៤៣ ផ្លូវ២១៧(ផ្លូវលូទឹលស្អុយ) ក្រុម៥០ ភូមិ១៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងដកហូតវត្ថុតាង រួមមាន ៖ លុយចំនួន២២៥៥០០រៀល,កាតុងសម្រាប់គត់កន្ទុយលេខ៥០សន្លឹក ក្រដាសទទឹង សម្រាប់កត់កន្ទុយលេខគត់បាន២សន្លឹក ម៉ាស៊ីនគិតលេខ១គ្រឿង និងទូរស័ព្ទណូគា ១២៨០ ១គ្រឿង។

ទីតាំង២ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនបានស្រ្តី២នាក់ ទី១ឈ្មោះ គឹម សោភ័ណ្ឌ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរគត់កន្ទុយលេខ ស្នាក់នៅផ្ទះលេខ៣៧៤cE2 ផ្លូវ២៤៥(មហាវិថីម៉ៅសេទុង) ភូមិ១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ខណ្ឌទួលគោក(ម្ចាស់ទីតាំងនិងអ្នកគត់)។ ចំណែកស្រ្តីទី២ គ្រាន់តែជាអ្នកជិតខាង មកយករបស់លក់ងាវ ស្របពេលកម្លាំងកងរាជអាវុធហត្ថចុះចាប់ ត្រីវកម្លាំងអាវុធនាំមកសួនាំបន្ថែម បើមិនមានការពាក់ព័ន្ធទេនិងអោយត្រឡប់ទៅគេហដ្ឋានវិញជាធម្មតា ។ សូមបញ្ជាក់ផងដែរ ទីតាំងទី២នេះកម្លាំង អាវុធហត្ថបានដកហូត វត្ថុតាងរួមមាន ម៉ាស៊ីនគិតលេខចំនួន២គ្រឿង .សម្ភារៈសម្រាប់គត់កន្ទុយលេខ១ចំនួន និងលុយចំនួន៥ម៉ឺនរៀល និង២ដុល្លារ។

បច្ចុប្បន្ន ស្ត្រីសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក នាំមកសួរនាំនៅមូលដ្ឋានបញ្ជាកងរាជអាវុធហត្ថខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធី៕ ស តារា


ចែករំលែក៖