ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកំពូលប្រកាសសាលដីកាសំណុំរឿងមុនអង្គសេចក្តីចំនួន២របស់លោក គឹម សុខ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា តុលាការកំពូលប្រកាសសាលដីកាសំណុំរឿងមុនអង្គសេចក្តីចំនួនពីររបស់លោក គឹម សុខ ។

លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ បញ្ជាក់ថា តុលាការកំពូលនឹងប្រកាសសាលដីកា នៃសំណុំរឿងមុនអង្គសេចក្តីចំនួនពីររឿង គឺ លោក គឹម សុខ ប្តឹងតវ៉ាជំទាស់នឹងដីកាសម្រេចមិនអនុញ្ញាតឲ្យនៅក្រៅឃុំ និង ដីកាសម្រេចមិនអនុញ្ញាតឲ្យមានការបំពេញកិច្ចជួបសួរតទល់ ជាមួយដើមបណ្តឹង របស់សាលាដំបូងរាជធានីភ្នំពេញ និង ដែលតុលាការកំពូលបានធ្វើការជំនុំជម្រះ កាលពីថ្ងៃទី២១ និង ២៨ ខែមិថុនា កន្លងទៅ ៕ ចេស្តា


ចែករំលែក៖