ភ្នំពេញៈ លោក គឹម សន្តិភាព បានប្រាប់អ្នកសារព័ត៌មានកាលពីព្រលប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ថា តុលាការកំពូល និងមហាអយ្យការ អមតុលាការកំពូល បានសម្រេចតែងតាំងមន្ត្រីនាំពាក្យថ្មីមួយរូបទៀត កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។
លោក គឹម សន្តិភាព បង្ហាញប្រាប់អ្នកសារព័ត៌មានទៀតថា តុលាការកំពូល បានសម្រេចតែងតាំងមន្ត្រីនាំពាក្យថ្មី គឺលោក នៅ មុនីជោត ព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល ជាអ្នកនាំពាក្យ នៃតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល។
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់តុលាការកំពូល និងមហាអយ្យការ អមតុលាការកំពូលៈ