ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ស្រវឹងស្រាជោកជិះម៉ូតូធំដឹកក្មេងទៅបុកគោយន្តកន្ត្រៃស្លាប់ភ្លាមៗនឹងកន្លែង

ចែករំលែក៖

ខេត្តរតនគិរី៖ ស្ត្រីម្នាក់ ជិះម៉ូតូបុកពីក្រោយគោយន្តកន្ត្រៃ ចតស្ងៀម បណ្តាលឲ្យស្លាប់ភាមៗនៅនឹងកនែ្លងកើតហេតុ នៅវេលាម៉ោង១២និង០៦នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ លើផ្លូវជាតិលេខ៧៦។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរូបនោះ មានស្ថានភាពស្រវឹងខ្លាំង ជិះម៉ូតូធំទៅដឹកក្មេងតូចៗពីរនាក់បើកបរមានទិសដៅពីលិចទៅកើត ក៏មកបុកគោយន្ដកន្រ្តៃពីក្រោយដែលចតទុកស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យអ្នកបើកបរម៉ូតូនោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ឯក្មេងៗរងរបួសស្រាល។

ជនរងគ្រោះមានឈ្មោះ ចយ ចាន់ថេត ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគីរី។

ក្រោយកើតហេតុភ្លាមៗ នគរបាលចរាចរណ៍ផ្លូវគោកបានមកអន្តរាគមន៍ត្រួតពិនិត្យឃើញជនរងគ្រោះដាច់ខ្យល់ស្លាប់ទៅហើយ ក៏ប្រគល់សពឲ្យសាច់ញាតិ និងក្រុមគ្រួរសារធ្វើបុណ្យតាមប្រពៃណី ៕ សាយប៉ូច


ចែករំលែក៖