ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់​ចែកចាយ​ថ្នាំញៀន

ចែករំលែក៖

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ២នាក់ ខណៈកំពុង​ចែកចាយ​ថ្នាំញៀនកាលពី​វេលាម៉ោង១២និង៣០នាទី​រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ​២០១៧នៅ ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុមទី១៦ ភូមិមិត្តភាព សង្កាត់- ខណ្ឌ​ឫស្សីកែវ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន​១/ឈ្មោះ យូ  សុខហេង ហៅប៉យ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ​លេខ៣៩៥ ក្រុ១៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ មុខរបរមិនពិតប្រាកដនិង ២/ឈ្មោះសុធា  សុវណ្ណៈ ហៅអាណាក់ ហៅអាតយ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះលេខ៧៥ ផ្លូវជាតិលេខ៥  ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ មុខរបរមិនពិតប្រាកដ។ជនសង្ស័យ​ទាំងពីរ​នាក់ត្រូវបានឃាត់ខ្លួនក្នុងពេលកំពុងចែកចាយថ្នាំញៀននៅចំណុចខាងលើ។

សមត្ថកិច្ចដដែលបន្តថា ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ សមត្ថកិច្ចដកហូត​ម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់តូចហើយបានកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ អនុវត្តតាមនីតិវិធី ៕ អរុណរះ

 


ចែករំលែក៖