ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិអូស្រ្តាលី ដេកស្លាប់ក្នុងបន្ទប់704 សណ្ឋាគារឡឺម៉ុង

ចែករំលែក៖

 

ភ្នំពេញៈ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីករណីជនជាតិអូស្រ្តាលី ដេកស្លាប់ក្នុងបន្ទប់៧០៤ សណ្ឋាគារឡឺម៉ុង ទីតាំងលេខ១៩៦ ផ្លូវលេខ១៤៣ កែងផ្លូវ៣០៤ សង្កាត់ ក្រុម៣៩ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ទចំការមន រាជធានី ភ្នំពេញ វេលាម៉ោង១០ព្រឹក ។

ជនរង់គ្រោះ ឈ្មោះ WHITEILD MARK JAMES (វ៉ាយហ្វៀលម៉ាកជេម) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិអូស្រ្តាលី ស្នាក់នៅបន្ទប់លេខ៧០៣ សណ្ឋាគារខាងលើ មុខរបរទេសចរណ៏ ប៉ាស្ព័រលេខ M8761468 ចេញប្រទេសអូស្រ្តាលី ។

ហេតុការណ៏សព និងមិត្ត ឈ្មោះ ( ហ្វាឡាំងហ្គា អាន់ថូនី ប្រេន) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ អូស្រ្តាលី កាន់ប៉ាស្ព័រ លេខ1514920 មុខរបរទេសចរណ៏មកចូលប្រទេសកម្ពុជា តាមច្រកអន្តរជាតិពោចិនតុង នៅថ្ងៃ២ ខែកក្កដា ឆ្នាំ២០១៧ ហើយបានមកស្នាក់នៅសណ្ឋាគារខាងលើ ម៉ោងប្រហែល១៧ អ្នកស្លាប់ដេកបន្ទប់៧០៣ និងមិត្តភក្តិដេក បន្ទប់៧០៤ ពេលស្នាក់នៅដេក បន្ទប់រៀងខ្លួន និងដើរលេងជាមួយគ្នា ។

លុះដល់ថ្ងៃ៤ ខែកក្កដា ឆ្នាំ២០១៧ អ្នកទាំងពីរបានចេញទៅហូបបាយជាមួយគ្នា នៅហាងអ៊ីតាលី ផឹកស្រាបៀរពីរនាក់អស់ប្រហែល១២កំប៉ុង ហើយប្រហែលម៉ោង២២ ក៏បាននាំគ្នាមកសណ្ឋាគារវិញ ។

ដោយអ្នកស្លាប់បានមកដេកជាមួយបន្ទប់លេខ៧០៤ របស់ឈ្មោះ ប្រេន ចំណែកប្រេនបានលេបថ្នាំ ងុយដេកដោយខ្លួនមានជំងឺភ័យៗ ចំពោះបានឃើញមិត្តភក្តិប្រើប្រាស់គ្រឿងញៀន ប្រភេទម៉្សៅ ហើយក៏បានដេកនៅលើពូករបស់ខ្លួនទៅប្រេន បានដេកនៅលើកៅអឺ រហូតដល់ភ្លឺ ។

នៅថ្ងៃ៥ ខែកក្កដា ឆ្នាំ២០១៧ ម៉ោងប្រហែល១០ព្រឹក ដោយបុគ្គលិកសណ្ឋាគារអ្នកសម្អាតមកគោះទ្វារមិនបើក និងទូរសព្ទ័ចូលមិនលើក ដោយមុខបន្ទប់បានដាក់ស្លាកហាមរំខាន ពេលនោះបុគ្គលិក ក៏នាំគ្នាយកសោមកចាក់ឃើញសពដេកនៅលើគ្រែ និងឈ្មោះ ប្រេន កំពុងដេកនៅលើកៅអីស្រម៉ុក ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ច ។

សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ឃើញសព ឈ្មោះ ម៉ាក ជេម ដេកស្លាប់លើគ្រែតាមការពិនិត្យ និងការសន្និដ្ឋានរបស់លោកឧញ៉ាវេជ្ជបណ្ឌឹត នង សុវណ្ណរត្ន័ គ្រូពេទ្យកោសល្យ វិច័យរាជធានី ភ្នំពេញ ថាសពស្លាប់ដោយសារ គាំងបេះដូង ។ សពបានយកតម្កល់ទុក នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៕ ស រស្មី


ចែករំលែក៖