ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទ៣លើកបានដោយសុវត្ថិភាព ឆក់លើកទី៤ ប្រជាពលរដ្ឋចាបបានវាយទក់សាច់

ចែករំលែក៖

ភ្នំពេញៈ ប្រជាពលរដ្ឋបានព្រួតចាប់បានជនសង្សយ័ម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ បានធ្វើសក្មមភាពឆក់ទូរសព្ទដៃពីបុរសម្នាក់ ខណៈកំពុងជិះម៉ូតូនៅលើដងផ្លូវបានសម្រេចហើយបានវាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច រីឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ស្ថិតនៅចំណុច ស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ជាបនឹងស្តុបទីក្រុងបៃតង ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សឿង សុភក្តិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើត នៅឃុំឧត្តមសូរិយា ស្រុកសំរោង ខេត្តតាកែវ។

សាក្សី បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ក្រហមគ្មានស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវឧកញ៉ាទេពផន ទិសដៅពីកើតទៅលិច។លុះមកដល់ចំណុចកើតហេតុក៏ បានធ្វើសក្មមភាពឆក់ទូរសព្ទដៃមួយគ្រឿពីបុរសម្នាក់ដែលកំពុងជិះ ម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខ ដែលធ្វើដំណើរស្របទិសគ្នា ពីកើតទៅលិចគ្រា ដែលជនរងគ្រោះកំពុងនិយាយទូរស័ព្ទម៉ាកអាយហ្វូនសិចសៀតក្នុងមួកការពារសុវត្តិភាពបានសម្រេច តែត្រូវប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានស្រែកថា ចោរៗ នឹងដេញតាមធ្វើឲ្យជនសង្សយ័ទាំងពីរនាក់ភិតភយ័បានបើកម៉ូតូរត់គេចមកដល់ស្តុបសំណង់១២បានផ្តួលម៉ូតូចោលហើយរត់គេចខ្លួនបាត់ស្រមោលម្នាក់ ចំណែកអ្នកអង្គុយនៅពីក្រោយជាអ្នកឆក់បានរត់គេចខ្លួនមកដល់ហាងនំប៉័ង វិមានទិព្វ នៅក្បែរកន្លែងកើតហេតុខាងលើក៏ត្រូវបានប្រជាពលរដ្ឋចាប់បាននាំគ្នាវាយមួយដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ជូនសមត្ថកិច្ច។ ចំណែកជនរងគ្រោះបានជិះម៉ូតូបន្តដំណើរទៅមុខបាត់ស្រមោលមិននៅកន្លែងកើតហេតុដាក់ពាក្យបណ្តឹងនោះទេ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថាកន្លងមក ខ្លួនធ្លាប់បានធ្វើសក្មមភាព ឆក់តាមផ្លូវសាធារណៈ៣លើកមកហើយលុះឆក់លើកទីបួនគេចាប់បាន

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូន ទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ ប្រាថ្នា


ចែករំលែក៖