ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួននគរបាលម្នាក់ស្រវឹងស្រាសង្ស័យប្រើហិង្សាលើជនរងគ្រោះ៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀងៈ ជនសង្ស័យម្នាក់ ដែលគេស្គាល់ថា មន្ត្រីនគរបាលបម្រើការនៃការិយាល័យសេដ្ឋកិច្ចខេត្ត ត្រូវបានសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង ឃាត់ខ្លួន ខណៈដែលសង្ស័យថាបានប្រើហិង្សាវាយ និងឝប់ក្បាលមីក្រូហ្វូនទៅលើជនរងគ្រោះ៣នាក់ កាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យដែលបង្កហេតុ មានឈ្មោះ ជិន គឹមហុន ហៅវ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ បុខរបរនគរបាលការិយាល័យសេដ្ឋកិច្ច និងបទល្មើសខេត្ត រស់នៅភមិ កៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

រីឯជនរងគ្រោះឈ្មោះ ឈ្មោះ គង់ ស្រីណាក់ ភេទ ស្រី អាយុ 24 ឆ្នាំ មុខរបរ បំរើកាខារ៉ាអូខេ ​ រស់នៅភូមិ ចក ឃំុចក ស្រុករំដួលខេត្ត ស្វាយរៀង បណ្តាលរងរបួសដាច់ក្បាល លើចិញ្ចើម, ឈ្មោះ ស៊ូ ង៉ែត ហៅ ភេទប្រុស អាយុ 26 ឆ្នាំ មុខរបរបម្រើការខារ៉ាអូខេ រស់នៅភូមិ តាអាំឃុំ កក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បណ្តាលរងរបួសដាច់លើចុងចិញ្ចើមខាងឆ្វេងស្រាល និងឈ្មោះ ម៉ៅ ដាលីន ភេទស្រី អាយុ27ឆ្នាំ មុខរបរបម្រើការខារ៉ាអូខេ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌ័មានជ័យ រាធានីភ្នំពេញ បណ្តាលរងរបួសស្នាមហើមជាំលើចុងចិញ្ចើមខាងស្តាំ ស្រាល ។ អ្នកទាំង3នាក់ បច្ចុប្បន្នស្នាក់នៅ ផ្ទះសំណាក់រំដួលស្វាយរៀង ស្ថិតនៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

ប្រភពបន្តថា មូលហេតុដោយសារតែជនសង្ស័យស្រវឹងស្រា ហើយខឹងសួររកឈ្មោះ នី ភេទប្រុស មិនឃើញ ក៏បានប្រើហិង្សាយកក្បាលមីក្រូហ្វូនវាយ និងគប់ទៅលើជនរងគ្រោះទាំង៣នាក់តែម្តង ។

ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីសាកសួរ និងចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖