ភ្នំពេញ៖ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៥:០០នាទីរសៀល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូពេញ បានបញ្ជាអោយលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាបទីតាំងប្រកបអាជីវកម្មល្បែងបាញ់ត្រីខុសច្បាប់ ក្នុងមូលដ្ឋានជាលិទ្ធផលដកហូតបានទូហ្គេមបៀចំនួន១៣គ្រឿង ទូហ្គេមបាញ់ត្រីចំនួន២គ្រឿង កៅអីចំនួន១២យកមករក្សាទុកផងដែរ ។
ក្នុងការចុះប្រតិបត្តិការនោះ ដោយមាន ការឯកភាពពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង ដោយទទួលបានបណ្តឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ ទើបលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូពេញ បានបញ្ជាអោយលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាបទីតាំងប្រកបអាជីវកម្មល្បែងបាញ់ត្រីខុសច្បាប់ចំនួន០១កន្លែង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៣៥ ផ្លូវលេខ១៣២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ក្រោយពីធ្វេីកំណត់ហេតុ ដកហូតបានទូហ្គេមបៀចំនួន១៣គ្រឿង ទូហ្គេមបាញ់ត្រីចំនួន២គ្រឿង កៅអីចំនួន១២រួចមក សំភារះខាងលេី ត្រូវបានយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ បណ្តោះអាសន្ន ដើម្បីមានវិធាកាបន្តរ ៕ ស ដារា