ព័ត៌មានទាន់ហេតុការណ៍៖

ព្រានព្រៃម្នាក់ ឃើញជ្រូកព្រៃជាប់អន្ទាក់ស្ទុះចូលមិនប្រយត្ន័ ត្រូវជ្រូកឆ្កឹះរងរបួសធ្ងន់

ចែករំលែក៖

ខេត្តរតនគិរី៖ ជ្រូកព្រៃមួយក្បាលជាប់អន្ទាក់ ហើយនៅធ្វើសកម្មភាពខាំឆ្កិះទៅលើព្រានប្រមាញ់សត្វព្រៃម្នាក់ជាម្ចាស់អន្ទាក់បណ្តាលឱ្យរងរបួសជាទម្ងន់។

ហេតុការណ៍គ្រោះថ្នាក់ដោយជ្រូកព្រៃខាំឆ្កឹះមនុស្សម្នាក់បណ្តាលឱ្យរងរបួសធ្ងន់នោះ កើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងនៅក្នុងព្រៃភូមិសាស្រ្តភូមិឡាំងអាវ ឃុំកោះប៉ង់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ ខេន ពួយ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិឡាំងអាវ ឃុំកោះប៉ង់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី។

ត្រូវរងការវាយប្រហារពីជ្រូកព្រៃនោះ ចំភ្លៅ និងកំភួនជើងខាងស្តាំ រងរបួសធ្ងន់ ហើយសាច់ញ្ញាតិបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពែទ្យបង្អែកខេត្ត។

ប្រភពឲ្យដឹងថា ព្រានព្រៃខណៈដែលឃើញជ្រូកព្រៃជាប់អន្ទាក់របស់ខ្លួន ក៏ស្ទុះចូលទៅមិនបានប្រុងប្រយត្ន័ ភ្លាត់ស្នៀតក៏ត្រូវរងនូវការវាយប្រហារពីជ្រូកព្រៃ ស្ទុះមកខាំ និងឆ្កឹះបណ្តាលឱ្យរងរបួសជាទម្ងន់តែម្តង។

បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ៕ សាយប៉ូច


ចែករំលែក៖