ខេត្តកំពង់ឆ្នាំង : កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយនឹងរដ្ឋបាលជលផល បានចុះបង្រ្កាបបទល្មើសនេសាទ ៣គោលដៅ ក្នុងនោះទី នៅចំណុចទំនប់កី ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ នៅគោលដៅភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង និងគោលដៅ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
ក្នុងប្រតិបត្តិការបង្រ្កាបនោះ ជាលទ្ធផលដកហូតរួមមាន : របាំងសាច់អ៊ួន ប្រវែង២០០ ម៉ែត្រ, របាំងស្បៃមុង ប្រវែង ១០០ម៉ែត្រ, លូស្បៃមុង៤មាត់, លូសាច់អ៊ួន២៦មាត់, បង្គោលចំរុះ១៩៨០ដើម, កូនត្រីចំរុះ១១០គីឡូក្រាម ។
បច្ចុច្បន្នសម្ភារល្មើស រដ្ឋបាលជលផលដុតបំផ្លាញចោលនៅនឹងកន្លែង ចំណែកកូនត្រី លែងចូលក្នុងទន្លេវិញ ៕ ចន្ថា