ភ្នំពេញ៖ ជនសង្ស័យ៣នាក់ធ្វើសកម្មហៅរ៉ឺម៉កកង់បីជិះទៅផ្លូវ៦០ម៉ែត្រ រួចវាយប្លន់បានសម្រេចជិះគេចខ្លួនបាត់ស្រមោល។
ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅផ្លូវ៦០ម៉ែត្រ ក្បែរនឹងសំណង់មិនរៀបរយស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ ញ៉ោម ផន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។ ចំណែកម៉ូតូរ៉ឺម៉កកងបីដែលជនសង្ស័យយកទៅម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1A.1010 ។
បើតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើកម៉ូតូរ៉ឺម៉កកង់បីមកពីច្បារអំពៅ ខណៈមកដល់ចំណុចផ្លូវមុនីវង្ស ត្រង់ មុខហាង៨៨១ ស្រាប់តែមានជនសង្ស័យ៣នាក់ បានហៅរ៉ឺម៉កកងបីរបស់គាត់ជិះថា មកផ្លូវ៦០ម៉ែត្រក្នុងតម្លៃ៤ដុល្លារលុះបត់ចូលផ្លូវ៦០ម៉ែត្រ បានប្រហែល៥០០ម៉ែត្រ ក៏ស្រាប់តែពួកបានឲ្យឈប់ហើយធ្វើសកម្មភាពវាយប្លន់យកកាបូបលុយពេលនោះជនរងគ្រោះបានរត់ ហើយស្រែកចោរៗ ឲ្យគេជួយភ្លាមៗក្រុមជនសង្ស័យបានឡើងបើកម៉ូតូរ៉ឺមឺកកង់បីជនរងគ្រោះជិះគេចខ្លួនបាត់ស្រោល ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលចាក់អង្រែលើដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍វែកមុខចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕ ភារ៉ា ដង្កោ