ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ធ្លាក់រណ្ដៅជីកយកអាចម៌ដីលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ក្មេងប្រុសម្នាក់បានធ្លាក់ទៅក្នុងទឹករណ្តៅដីមួយកន្លែង ដែលគេជីកកាយយកអាចម៍ដី ដើម្បីអភិវឌ្ឍន៍ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កើតឡើងកាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិជប់គគីរខាងលិច ឃុំបេង ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ។

ក្មេងប្រុសរងគ្រោះឈ្មោះឡាត់ ងិត ភេទប្រុស អាយុ៧ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។យោងតាមសម្តីឪពុកម្តាយក្មេងរងគ្រោះថា នៅពេលព្រឹកថ្ងៃកើតហេតុនោះ ពួកគាត់ទាំង២នាក់ជាប់រវិលទៅចំការ ដោយទុកកូនឱ្យនៅនឹងជីដូនចាស់ជរា ស្រាប់តែកូនទៅលេងទឹករណ្តៅដីខាងលើ ។

ហេតុការណ៍ក្មេងប្រុសលង់ទឹករណ្តៅនេះ ត្រូវសមត្ថកិច្ចបានធ្វើការសម្រួលឱ្យក្រុមអាជ្ញាធរថៃប្រញាប់នាំទៅធ្វើការសង្គ្រោះដែរ តែដោយសារតែមានស្ថានភាពធ្ងន់ពេកបានស្លាប់ ហើយឪពុកបានដឹកត្រឡប់វីញយក៌ទៅលំនៅឋានធ្វើបុណ្យទៅតាមប្រពៃណី៕ ប៉ែន នួន


ចែករំលែក៖