ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌសែនសុខ បង្ក្រាបគ្រឿងញៀនឃាត់ខ្លួន៣នាក់ ម៉ូតូ២គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខ ដឹកនាំដោយលោកវរៈសេនីយ៍ឯកម៉ក់ ហុង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​បានចុះបង្ក្រាបឆែកឆេរបន្ទប់ជួលមួយកន្លែង ឈានដល់ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន៣នាក់ និងម៉ូតូ២គ្រឿង ។

ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលខាងកើតផ្សារដីហុយ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ព័ត៌មានបឋមបានឲ្យដឹងថា សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៣នាក់ ព្រមទាំងឧបករណ៍មួយចំនួន និងម៉ូតូ២គ្រឿង ៕ តុង សីហា


ចែករំលែក៖