ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់មិននៅចូលគាស់ផ្ទះលួចទ្រព្យសម្បត្តិត្រូវម្ចាស់មកទាន់ចាប់វាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់បានចូលធ្វើកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ខណៈម្ចាស់បិទទ្វាចោលចេញទៅក្រៅបាត់ តែដោយសារតែផ្ទះមានបំពាក់កាមរ៉ាសុវត្ថិភាព ក៏ឆែកឃើញជនសង្ស័យកំពុងធ្វើសកម្មភាព ទើបត្រឡប់មកវិញ និងហៅប្រជាពលរដ្ឋព័ទ្ធចាប់វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧​ នៅចំណុចខាងក្រោយសួនកាណាឌីយ៉ា​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សេង​ សូនី​ ភេទប្រុស អាយុ២៨ឆ្នាំ​ មុខរបរ និងស្នាក់នៅមិនពិតប្រដក​។

តាមសាក្សីបានអោយដឹងថា​ នៅមុនពេលកើតហេតុម្ចាស់ផ្ទះបានចាក់ចោរផ្ទះត្រឹមត្រូវ រួចធ្វើដំណើរចេញទៅក្រៅបាត់។ មួយសន្ទុះក្រោយមកក៏បានឆែកមើលកាមេរ៉ាសុវត្តិភាពក្នុងទូរស័ព្ទដែលបំពាក់នៅជំវិញផ្ទះស្រាប់តែឃើញជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពចូលទៅក្នុងផ្ទះ ក៏ត្រឡប់មកវិញនិងហៅប្រជាពលរដ្ឋដែលនៅក្បែរជួយព័ទ្ធចាប់បានភ្លាមៗនាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើងបណ្តាលឲ្យទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។

ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋជាច្រើនលើកច្រើនសារមកហើយ។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចសាងសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖