ព័ត៌មានទាន់ហេតុការណ៍៖

ជាងតខ្សែកាបម្នាក់ត្រូវចរន្តភ្លើងឆក់ស្លាប់ ពេលកំពុងឡើងតខ្សែកាបលើបង្គោលភ្លើង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ពេលកំពុងឡើងត បណ្តាញខ្សែកាបនៅលើបង្គោលភ្លើងបណ្តាលឲ្យឆ្លងចរន្ធអគ្គីសនី ធ្លាក់ចុះមកខាងក្រោមលើដីបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជយ័ ។

ជនរងគ្រោះមានឈ្មោះ នុន នៅ ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរអ្នកម៉ៅការអូសខ្សែកាប ស្នាក់នៅសង្កាត់ទំនុបទឹក ខណ្ឌចំការមន និងមានស្រុកកំណើត ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីកនកលែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានក្រុមជាងតខ្សែកាបមួយក្រុមមានគ្នា៣នាក់ បានជិះរ៉ឺម៉កម៉ូតូកង់៣មួយគ្រឿង ដឹកសម្ភារមកជុសជុលខ្សែកាបនៅចំណុចកើតហេតុខាងលើ ពេលដែលជនរងគ្រោះខាងលើបានឡើងតខ្សែកាបនៅលើបង្គោលភ្លើង កម្ពស់ប្រមាណ៦ម៉ែត្រ ក៏បានឆ្លងនឹងខ្សែកាបនៅខាងលើ បណ្តាលឲ្យឆក់ធ្លាក់ចុះមកបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ ក៏មានរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅបានមកដឹកជនរងគ្រោះខាងលើដែរ តែជាអកុសលជនរងគ្រោះបានបាត់បង់ជិវិតបាត់ទៅហើយ ។

បច្ចប្បន្នសពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចដំកល់នៅវត្តសន្សំកុសល ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ


ចែករំលែក៖