ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនសង្ស័យម្នាក់ដកហូតថ្នាំញៀន៥កញ្ចប់ថង់តូច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ នៃអធិការរដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ល្បាតការពារក្នុងមូលដ្ធាន បានឃាត់ជនសង្ស័យម្នាក់ខណៈកំពុងដើរតាមផ្លូវឆែកឆេររកឃើញថ្នាំញៀនម្ស៉ៅក្រាមពណ៍សចំនួន៥កញ្ចប់តូច

នៅវេលាម៉ោង២០និង១០នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៧​ ចំណុចផ្លូវ បេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ស៊ូ សុខជា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់បន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា​ នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ចអន្តរាគមន៍នៃអធិការដ្ធាននគរបាលខណ្ឌពោធិសែនជ័យ បានជិះម៉ូតូល្បាត ក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសកុំឲ្យកើតមានឡើង។ លុះដល់ម៉ោងកើតហេតុ ផ្លូវ បេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ទី១ ខណ្ឌពោធិសែនជ័យឃើញជនសង្ស័យខាងលើកំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងបានហៅឲ្យឈប់ដើម្បីសាកសួរនាំ រួចធ្វើការឆែកឆេរនៅលើខ្លួនជនសង្ស័យ រកឃើញម្ស៉ៅក្រាមពណ៍សថ្លា ចំនួន៥កញ្ចប់ថង់តូវនៅហោប៉ៅខាងក្រោយ បន្ទាប់មកក្រោយមកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងនាំមកកាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបញ្ជូនមកសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញ នៃអធិការដ្ធាននគរនបាលខណ្ឌពោធិសែនជ័យដើម្បីបន្តអនុវត្តតាមនិតិវិធី៕ សុខាសែនជ័យ


ចែករំលែក៖