ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌមានជ័យចាប់ឃាត់ខ្លួនបុរសម្នាក់រួមនឹងគ្រឿងញៀន៧កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលចាក់អង្រែលើ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១២ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលំ ក្រុម០១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាមួយនិងគ្រឿងញៀនចំនួន៧កញ្ចប់។

ប្រភពពីនាយប៉ុសិ៍្តបានប្រាប់ថា កម្លាំងចំរុះខណ្ឌសហការជាមួយកម្លាំងប៉ុសិ៍្តរដ្ឋបាល បានចុះត្រួតពិនិត្យរដ្ឋបាលតាមផ្ទះជួលស្នាក់នៅហើយបានចាប់ឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សុន សម្ភស្ស ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប ស្នាក់នៅបន្ទប់កើតហេតុខាងលើ ក្នុងករណីជួញដូរគ្រឿងញៀន។ ក្នុងនោះយើងបានដកហូតវត្ថុតាងគ្រឿងញៀនចំនួន៧កញ្ចប់ថង់តូចរួមនិងឧបករ ណ៍ប្រើប្រាស់មួយចំនួនផងដែរ។

នាយប៉ុសិ៍្តបន្តថា ក្រោយពីសាកសួររួចមកជនសង្ស័យ ក៏បានប្រគល់ឲ្យទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការបន្តទៅតាមច្បាប់៕ តាឡឹម


ចែករំលែក៖