ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្ត្រីម្នាក់រួមនឹងសត្វព្រៃ៤ប្រភេទជាង២០គីឡូក្រោមអប់រំរួចដោះលែងវិញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ក្រុមអន្តរាគមន៍អង្គកាវាយអេដ្ធ៍ចុះ បង្ក្រាបសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល បានសហការណ៍ជាមួយអាវុធហត្ថលើផ្ទៃប្រទេស នឹងរដ្ឋបាលព្រៃឈើខេត្ត ចុះបង្ក្រាបអ្នកលក់សត្វព្រៃស្រស់នឹងរស់ចំនួន៤ប្រភេទជាង២០គីឡូក្រាម រួមនឹងស្ត្រីអ្នកលក់ម្នាក់ត្រូវបានកម្លាំងចម្រុះធ្វើការចុះឆ្មក់ បង្ក្រាបកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នៅចំណុចផ្សារក្រុងស្ទឹងត្រែង ស្ថិតក្នុងភូមិព្រែក/សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឱ្យដឹងថាស្ត្រីជួញដូរសត្វព្រៃដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ឆោម ធីតា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានបន្តថា៖ ទោះជាមានការបង្ក្រាបពីសមត្ថកិច្ចយ៉ាងណាក៏ដោយក្រុមឈ្មួញហាក់បីដូចជាមិនខ្លាចសមត្ថកិច្ចឡើយទើបនៅថ្ងៃខាងលើក្រុមអន្តរាគមន៍ អង្គការវាយអេដ្ធ៍ បានសហការគ្នា ចុះបង្ក្រាបម្តងទៀត អ្នកលក់ខ្លះបានរត់គេច សល់តែស្ត្រីខាងលើម្នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។

ក្រោយការបង្ក្រាបកម្លាំងចំម្រុះបានរឹបអូសបានសត្វព្រៃរស់ចំនួន៤ប្រភេទទី១- អណ្តើកសោមរស់៤ក្បាល ២.៨០ គីឡូក្រាម. ទី២- សាច់ជ្រូកព្រៃ១៤,៥០គីឡូ. ទី៣- សាច់ឈ្លូស១,៧០ គីឡូ. ទី៤- . សាច់ប្រើស៨គីឡូ. សរុបសាច់សត្វព្រៃស្រស់និងរស់ទាំងអស់មានចំនួន២៤,២០គីឡូក្រាម។

បច្ចុប្បន្នសាច់សត្វស្រស់ត្រូវបានកម្លាំងចំរុះធ្វើការប្រគល់ ឱ្យជំនាញរដ្ឋបាលព្រៃឈើខេត្តយកទៅកប់បំផ្លាញចោល សត្វរស់ត្រូវបានជំនាញយកទៅព្រលែងនៅកន្លែងមានសុវត្តិភាព។ចំណែក ឯស្ត្រីម្នាក់ជាអ្នកជួញដូរសត្វព្រៃ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំហើយដោះលែងវិញ៕ មាស សុផាត


ចែករំលែក៖