ព័ត៌មានទាន់ហេតុការណ៍៖

កូនដើមចោទឪពុកចុងរំលោភលើផ្ទះ២លើក តែជនសង្ស័យបដិសេធ

ចែករំលែក៖

ខេត្តកំពង់ចាម៖ កម្លាំងនគរបាលស្រុកជើងព្រៃបានឃាត់បុរសចំណាស់អាយុ៧២ឆ្នាំម្នាក់ ពីបទរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១៣ឆ្នាំ ត្រូវជាកូនដើម ក្រោយទទួលពាក្យបណ្តឹង របស់ជីដូនក្មេងស្រីរងគ្រោះ ។

លោក ប្រាក់ សុគុណ អធិការនគរបាល ស្រុកជើងព្រៃបានឲ្យដឹងថា នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ សមត្ថ កិច្ចនគរបាលស្រុកជើងព្រៃបានទទួល ពាក្យបណ្តឹងពីឈ្មោះ ស្វាយ ណៃគី (ត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះ) អាយុ៧៨ ឆ្នាំ មានទីលំនៅក្នុងសង្កាត់កំពង់ចាម ក្រុង -ខេត្តកំពង់ចាមបានប្តឹងឈ្មោះ ទ្រី ហួន អាយុ៧២ឆ្នាំ រស់នៅឃុំស្តើងជ័យ ស្រុក ជើងព្រៃ ខេត្តកំពង់ចាមពីបទរំលោភសេព សន្ថវៈលើកុមារីឈ្មោះអាយុ១៣ឆ្នាំបាន សម្រេច២លើកនៅលើផ្ទះ ក្នុងឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ក្មេងស្រីរងគ្រោះបានបំភ្លឺប្រាប់សមត្ថ កិច្ចថា ឈ្មោះ ទ្រី ហួន (ត្រូវជាឪពុកចុង) បានចាប់រំលោភនាង២លើកគឺលើកទីមួយនៅដើមខែមីនា ឆ្នាំ២០១៧ (មិនចាំថ្ងៃ) នៅលើផ្ទះ, លើកទីពីរនៅខែមេសា ឆ្នាំ ២០១៧ (មិនចាំថ្ងៃ) នៅលើផ្ទះដដែល និង លើកទីបីមិនបានសម្រេចក្នុងខែមិថុនា ឆ្នាំ ២០១៧(មិនចាំថ្ងៃ) ហើយឪពុកចុងបានប៉ុនប៉ងចាប់រំលោភនាងម្តងទៀតតែនាង ដឹងខ្លួនទាន់បានរត់ពួននៅក្រោមតុដោយយប់ងងឹតទើបរួចខ្លួន។ ចំណែកឯជនសង្ស័យ បានបដិសេធចំពោះការចោទប្រកាន់របស់ឈ្មោះ ស្វាយ ណៃគី និងកុមារីរងគ្រោះ។

ជនសង្ស័យបាននិយាយថា នេះជាល្បិចរបស់ម្តាយក្មេកចុងរបស់ខ្លួន ឈ្មោះ ស្វាយ ណៃគី ចោទប្រកាន់ដើម្បីយកចៅស្រីទៅនៅបម្រើគាត់ប៉ុណ្ណោះ ព្រោះបើពិតមែន នោះម្តាយរបស់កុមារីរងគ្រោះប្តឹងបាត់ទៅហើយ ។

លោកអធិការបានបញ្ជាក់ថា សមត្ថកិច្ច បានបំពេញសំណុំឯកសាររួចហើយដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត កំពង់ចាមចាត់វិធានការតាមច្បាប់ ៕ សហការី


ចែករំលែក៖