ព័ត៌មានទាន់ហេតុការណ៍៖

ជាងផ្សាដែកលើកដែកប៉ះខ្សែកាបឆក់ធ្លាក់ពីលើដំបូលផ្ទះរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសជាជាតិដែកម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈកំពុងផ្សាដែក និងលើកដែកប៉ះខ្សែកាបបណ្តាលឲ្យឆក់ធ្លាក់ពីលើងបំបូលផ្ទះ​ បង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧​ នៅចំណុចមុខរោងចក្រ៦ជាន់​ ផ្លូវវេងស្រេង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះវឿនលុច​ ភេទប្រុសអាយុ ៣២​ ឆ្នាំ​ មុខរបរជាងដែក​ ស្នាក់នៅម្តុំកាណាឌីយា​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឳពុកឈ្មោះវ៉ាន់ វឿន​ អាយុ៤៦ឆ្នាំ​ មុខរបរជាងដែកធ្វើការជាមួយគ្នា​ មានស្រុកកំណើតនៅ​ ភូមិរស្តៅឃុំត្រៀន​ ស្រុកស្តៅ​ ខេត្តកំពង់ចាម។

តាមសាក្សីពីបុរសជាឳពុកបានឲ្យដឹងថា​ នៅមុនពេលកើតហេតុរួបគាត់ និងកូនប្រុសបានមកជួសជុលដំបូលផ្ទះគេ ផ្សាដែក ខណៈកំពុងផ្សាកូនប្រុសគាត់បានលើកដែកដើម្បីផ្សាបន្ត ភ្លាមនោះស្រាប់តែលើកប៉ះនឹងខ្សែកាបបណ្តាលឆក់ធ្លាក់ពីលើកម្ពស់ប្រហែលជាង១០ម៉ែត្ររងរបួសធ្ងន់។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះកងពលតូច៧១១មកទទួលយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕ សុខាសែនជ័យ


ចែករំលែក៖