ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដធុនធំពីរគ្រឿងបុកគ្នាពេញទំហឹង និងបន្តបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដខ្នាតយក្យពីរគ្រឿង បើកបុកគ្នាពេញទំហឹងហើយបន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យ រថយន្ដទាំងពីរគ្រឿងរងការខូចខាតចំណែលផ្ទះប្រជាពលរដ្ឋខូចខាតទ្វារខាងមុខ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានតឡើងនៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចជិតភោជនីដ្ឋាន មង្គលឧត្ដម តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងសង្កាត់ បឹងទំពុនខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញក្បាលរថយន្ដកង់តឺន័រមួយគ្រឿង ដោយមិនមានកន្ទុយសន្ដោងពាក់ស្លាកលេខ ក. 5544 ភព3 បើកតាមបណ្ដោយផ្លូវលេខ៣៧១ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនហើយបានវ៉ារថយន្ដមួយគ្រឿងទៀតដែលធ្វើដំណើរស្របគ្នា ក៏ជ្រុលទៅបុករថយន្ដកង់តឺន័រមួយគ្រឿងទៀត ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹងហើយរថយន្ដបង្កមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ ដែលស្លាកយីហោ បោកអ៊ុតទំនើប បណ្ដាលឲ្យបាក់ទ្វារខាងមុខខូចខាតទាំងស្រុង។

ក្រោយពីកើតហេតុតៃកុងរថយន្ដបង្ក និងព្រូរថយន្ដម្នាក់ទៀតមិនហ៊ានចុះចេញពីរថយន្ដនោះទេ ព្រោះខ្លាចប្រជាពលរដ្ឋព្រួតគ្នាវាយដំ។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើត និងជួយសម្រួលចរាចរណ៍ដើម្បីបញ្ចៀសការកកស្ទះហើយបានទំនាក់ទំនងទៅកម្លាំងជំនាញវាស់វែងយករថយន្ដទាំងពីរគ្រឿងទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយនៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖