ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទៅបុកជាមួយរថយន្តស៊េរីទំនើប៥៧០បណ្ដាលឲ្យរងការខូចខាត ចុងក្រោយបញ្ចប់រឿងត្រឹមពាក្យ«សុំទោស»

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសេរីទំនើប ឡិចស៊ីស៥៧០ គេចរថយន្តចតចញ្ចើមផ្លូវជ្រុលទៅបុកម៉ូតូស្មាក់រងការខូចខាតទាំងសងខាង តែមិនមានអ្នករងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង ៣០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២៩៤ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្ត សេរីទំនើបមួយគ្រឿងម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AM-8686 បើកបរដោយបុរសម្នាក់រួមដំណើរដោយបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ២៩៤ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុគេច និងរថយន្តម៉ាកព្រួសមួយគ្រឿង ដែលចតនៅចញ្ចើមផ្លូវបណ្ដាលឲ្យរេចង្កូតចូលចំណែកផ្លូវម្ខាងទៀត ជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF-0078 ដែលបើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើតបណ្ដាលឲ្យរងការខូចខាតទាំងសងខាង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុហើយឲ្យភាគីទាំងពីរចរចាគ្នាជាង២ម៉ោងចុងក្រោយបញ្ចប់រឿងត្រឹមតែឲ្យខាងម្ចាស់ម៉ូតូស្មាស់ «សុំទោស»ទៅខាងម្ចាស់រថយន្តតែប៉ុណ្ណោះ ៕ ភារ៉ា ដង្កោ


ចែករំលែក៖