ព័ត៌មានទាន់ហេតុការណ៍៖

តុលាការផ្តន្ទាទោសជនជាតិឡាវម្នាក់ជួញដូរគ្រឿងញៀនជាង៣គីឡូក្រាមដាក់ពន្ធនាគារអស់មួយជីវិត

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិឡាវម្នាក់ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនជាង៣គីឡូក្រាម ។

លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ភុំ ម៉ាឡាតខាំពុនអាយុ៣៩ឆ្នាំ ដាក់ពន្ធនាគារអស់មួយជីវិត និង ពិន័យជាប្រាក់ចំនួន៨០លានរៀល ។

នាពេលសវនាការកន្លងទៅ ជនជាប់ចោទបដិសេធថា ពុំបានជួញដូរគ្រឿងញៀនដូចការចោទប្រកាន់នោះទេ ពោលគឺគ្រាន់តែចូលមកកម្ពុជាជាអ្នកទេសចរណ៍ប៉ុណ្ណោះ ។

គួររំលឹកថាហេតុការណ៍ចុះបង្រ្កាបគ្រឿងញៀនជាក់ស្តែងនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៦ ខណៈរថយន្តឈ្នួលមួយគ្រឿងនោះបើកពីស្ទឹងត្រែងមកភ្នំពេញមកដល់ចំណុចខាងមន្ទីរពេទ្យព្រះកេតុមាលាហៅពេទ្យធំផ្លូវលេខ៤៧ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ៕ ចេស្តា


ចែករំលែក៖