ព័ត៌មានទាន់ហេតុការណ៍៖

បក្សជំទាស់នៅវេណេហ្ស៊ុយអេឡាបោះឆ្នោតប្រឆាំងលោក Maduro, ស្ត្រីម្នាក់ត្រូវគេបាញ់ស្លាប់

ចែករំលែក៖

ក្រុមសកម្មជនបាននិយាយថា ខ្មាន់កាំភ្លើងនៅវេណេហ្ស៊ុយអេឡាបានបាញ់ប្រហារទៅលើអ្នកបោះឆ្នោតមួយក្រុមឋកាលពីថ្ងៃអាទិត្យ បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ និងរងរបួសបីនាក់ផ្សេងទៀត ក្នុងអំឡុងពេលធ្វើប្រជាមតិក្រៅផ្លូវការ រៀបចំឡើងដោយគណបក្សប្រឆាំង ដើម្បីជំរុញឱ្យបញ្ចប់ការគ្រប់គ្រងអំណាចរបស់សង្គមនិយម មានរយៈពេលពីរទសវត្សរ៍មកនោះ ។

គណបក្សប្រឆាំង សម្ព័ន្ធរួបរួមដើម្បីប្រជាធិបតេយ្យបានបញ្ជាក់ថា ពួកចោរគាំទ្រ រដ្ឋាភិបាលបានបើកការបាញ់ប្រហារក្នុងសង្កាត់ក្រីក្ររបស់ទីក្រុងខារ៉ាស់ (Catia) ដែលមានមនុស្សរាប់ពាន់នាក់ចូលរួមព្រឹត្តិការណ៍ប្រឆាំង។ ខ្សែវីដេអូបង្ហាញថា មនុស្សបានរត់ប្រាស់អាយូស ដោយសារតែគ្រាប់កាំភ្លើងបានផ្ទុះឡើង ហើយមនុស្សជាច្រើននាក់បានរត់ទៅពួននៅក្នុងព្រះវិហារ។

មេដឹកនាំបក្សប្រឆាំងលោក Freddy Guevara បាននិយាយថា “ថ្ងៃនេះត្រូវបានបំផ្លាញដោយការសម្លាប់ស្ត្រីជនជាតិវេណេហ្ស៊ុយអេឡាម្នាក់ ដែលតវ៉ា និងអនុវត្តសិទ្ធិរបស់ខ្លួន” ។ ប៉ុន្តែអំពើហិង្សានេះ មិនអាចលាក់បាំងអ្វីដែលបានកើតឡើងនោះទេ ប្រជាជនមិនខ្លាច និងមិនរាថយការសម្រេចចិត្តដ៏ច្បាស់លាស់របស់ពួកគេឡើយ។

ការបោះឆ្នោតស្ទង់មតិជានិមិត្តរូបកាលពីថ្ងៃអាទិត្យ ដែលស្នើសុំយោបល់ម្ចាស់ឆ្នោតអំពីផែនការរបស់លោក Nicolas Maduro ធ្វើមហាសន្និបាតថ្មីដ៏ចម្រូងចម្រាសមួយ បំណងធ្វើឱ្យស្របច្បាប់របស់លោកថែមទៀតគ្រប់គ្រងអំណាច នៅគ្រាមានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ និងការតវ៉ាប្រឆាំងរដ្ឋាភិបាលអូសបន្លាយរយៈពេលជាច្រើនខែ ដែលមនុស្សប្រមាណ១០០នាក់ត្រូវបានសម្លាប់នោះ។

លោក ម៉ាឌូរ៉ូ អាយុ ៥៤ឆ្នាំបានថ្កោលទោសទឡ្ហីករណ៍ខាងលើរបស់ក្រុមប្រឆាំងថា ជាទង្វើខុសច្បាប់ និងគ្មានន័យ។ ផ្ទុយទៅវិញ អតីតអ្នកបើកបររថយន្តក្រុង និងមេដឹកនាំសហជីពកំពុងធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតជាផ្លូវការនៅថ្ងៃទី៣០ ខែកក្កដា គាំទ្រការប្រជុំសភាថ្មីផ្តល់អំណាចតាក់តែងរដ្ឋធម្មនុញ្ញ និងការរំលាយស្ថាប័នរដ្ឋ។

ក្រុមប្រឆាំងបានបោះឆ្នោតក្រៅផ្លូវការកាលពីថ្ងៃអាទិត្យ ទី១៦​ ខែកក្កដា ជាសកម្មភាពស៊ីវិលមិនគោរពតាមរដ្ឋអំណាច ។ ការបោះឆ្នោតបន្តពេលវេលារហូតដល់ម៉ោងចុងក្រោយ ។ ការធ្វើកូដកម្មថ្នាក់ជាតិ ឬសកម្មភាពប្រឆាំងប្រធានាធិបតីកាន់តែមានការចូលរួមខ្លាំងឡើងពីប្រជាពលរដ្ឋ ។

ការតម្រង់ជួរដើម្បីបោះឆ្នោតធ្វើឡើងនៅតាមស្ថានីយបណ្តោះអាសន្ន នៅតាមរោងកុន វាលកីឡា និងរង្វង់ចរាចរណ៍ ជាដើម នៅក្នុងប្រទេស ដែលសម្បូរធនធានប្រេងកាត់ និងមានពលរដ្ឋជាង៣០លាននាក់ ខណៈដែលពលរដ្ឋភាគច្រើនបានខឹងសម្បារចំពោះការខ្វះខាតស្បៀងអាហារ និងអតិផរណាដែលកំពុងរីករាលដាល ។

បរិយាកាសរីករាយកើតឡើងផងដែរនៅក្រោមពន្លឺព្រះអាទិត្យ តាមកន្លែងជាច្រើន ដោយមានការប្រគំតន្ត្រី ច្រៀងចំរៀង គ្រវីទង់ជាតិវេណេហ្ស៊ុយអេឡា ហើយស្រែកថា “ចាស់ យើងអាច!” ។

គណបក្សប្រឆាំងបាននិយាយថា មនុស្សជាង៥លាននាក់បានបោះឆ្នោត នៅមជ្ឈមណ្ឌលចំនួន 2.000 ខណៈការបោះឆ្នោតត្រូវបានពន្យារពេលនៅពេលល្ងាច ដូច្នេះគេគ្រប់គ្នានៅតែអាចចូលរួមបានដូចគ្នា៕ ថាច់ យ៉ាត


ចែករំលែក៖